ពី​ធី​ចែក​អំណោយ​សម្រាប់​សាសនិក​អ៊ីស្លាម ក្នុងឱកាស​បុណ្យ​រ៉​យ៉ា អី​ុ​ទីល​អាត់​ហា និង​ចែកជូន​សាច់គោ​គូរ​បាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​

​កំពង់ត្រឡាច​៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ១២​កើត ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០​នេះ លោកជំទាវ ប៊​ន សុ​ភី អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី រ៉​យ៉ា អី​ុ​ទីល​អាត់​ហា និង​ចែកជូន​សាច់គោ​គូ​បាន ដល់​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ច្រក​មៀត ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានការ​ចូលរួម​ពី​អភិបាលរង​ស្រុក អធិការ​ស្រុក មេឃុំ មេភូមិ នាយក នាយក​ប្រតិបត្តិ បុគ្គលិក​សាលា​អន្តរជាតិ​អុ​ី​ម៉ាន់ និង​ប្រជាពលរដ្ឋ​។

​លោកជំទាវ ប៊​ន សុ​ភី បាន​មានប្រសាសន៍ថាៈ ដោយសារ​ប្រទេស​មាន​សុខសន្តិភាព ពេញលេញ ទើប​ធ្វើឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប គ្រប់​ក្រុមគ្រួសារ បានរស់នៅ​ដោយ​ភាពសុខសាន្ត បានឃើញ​ពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេសជាតិ​យើង​។ សន្តិភាព​បានកើត​ឡើង​ពី​ការចូលរួម​គ្រប់ភាគី​ទាំងអស់​ក្រោម​ការដឹកនាំ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​នៅក្នុង​ឱកាស​នោះដែរ លោកជំទាវ បានធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​មានការ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ និង​ត្រូវធ្វើ​អនាម័យ​ជាប្រចាំ ហេ​ី​យ​កុំ​មើលស្រាល​ជំងឺ​កូ​វីដ​១៩ ឱ្យសោះ​ព្រោះ​ជំងឺ​នេះ​ជា​ជំងឺ​មួយ​ដែល​មានការ​រាតត្បាត​ដ៏​កាច​សាហាវ​បំផុត ហើយ​ពុំទាន់​មាន​វ៉ាក់សាំង​ព្យាបាល​នៅឡើយ​។​

​លោកជំទាវ​បាន​បន្តថាៈ ក្នុងនោះ​ក៏ត្រូវ​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​តាម​គោល​កាណ៍ ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ជាប្រចាំ បើ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ទើបតែ​វិល​ត្រឡប់មក ពី​ក្រៅប្រទេស​វិញ​សូម​រាយការណ៍​មក​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ឱ្យបាន​ដឹង ៕​