តំណាងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជេីញបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីជំនាញកិច្ចការរដ្ឋបាល ដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានច្រកទ្វារទី១

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រារព្ធពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីជំនាញកិច្ចការរដ្ឋបាល ដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានច្រកទ្វារទី១ ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក សុខ ចន្ធីរ៉ា អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ អនុប្រធាននាយកដ្ឋាន, នាយ-នាយរងការិយាល័យ និងមន្ត្រីនគរបាលចំណុះឲ្យនាយកដ្ឋានច្រកទ្វារទី១ ព្រមទាំងសិក្ខាកាមដែលបានចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ ។

មានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះដែរ លោកជំទាវ ឧត្តមសេនីយ៍ឯក សុខ ចន្ធីរ៉ា បានមានប្រសាសន៍ដល់សិក្ខាកាម ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដែលបានខិតខំយកទុកដាក់ ក្នុងវគ្គបណ្ដុះបណ្ដាលនាពេលនេះ។ លោកជំទាវក៏បានមានប្រសាសន៍បន្តថា សិក្ខាកាមទាំងអស់បន្តចែករំលែកចំណេះដឹងទាំងនេះ ដល់មន្ត្រីនគរបាលបន្តទៀតផងដែរ៕