អន្តរក្រសួងកំពុងរៀបចំសេចក្តីព្រាងផែនការកែប្រែខេត្តសៀមរាបជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ់ខ្លាំងទី១របស់កម្ពុជា

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប

MC គណៈកម្មការអន្តរក្រសួង ដែលមានក្រសួងស្ថាប័នសំខាន់ៗចំនួន៥ បានរៀបចំសេចក្ តីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដោយបានកំណត់នូវចក្ខុវិស័យចម្បងៗចំនួន៣ ដើម្បីឲ្យខេត្តសៀមរាបក្លាយជាគោល  ដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។

ក្នុងបទបង្ហាញស្តីពី ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប (ឆ្នាំ២០២០ ដល់ឆ្នាំ២០៣៥) នាសាលប្រជុំសាលាខេត្តសៀមរាប ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង បានបង្ហាញថា នៅក្នុងសេចក្តីព្រាង នេះ​គឺបានកំណត់ចក្ខុវិស័យចំនួន០៣ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយទី០១ ខេត្តសៀមរាបនៅតែបន្តជាខេត្តទេសចរណ៍អន្តរជាតិដែលគួរឲ្យចាប់អារម្មណ៍ ហើយមានការទទួលស្គាល់ជាសាកលលើកិច្ចអភិរក្ស និងគាំពារ សម្បតិ្តបេតិកភ័ណ្ឌទាំងវប្បធម៌និងធម្មជាតិ ទី០២គឺការធានាបាននៅផលប្រយោជន៍ដែលទាញចេញពីវិស័យទេចរណ៍ឲ្យបានជា អតិបរិមា ទៅដល់ប្រជាពលរដ្ឋតែម្តងនិង ទី០៣ ប្រែក្លាយខេត្តសៀមរាបជាគោលដៅទេសចរណ៍ទ្រង់ទ្រាយធំ ទៅជាទេសចរណ៍ដែលមានគុណភាព បង្កើនចំនួនភ្ញៀវ និងពន្យាការស្នាក់នៅ។
ឯកឧត្តម បានបន្តទៀតថា នៅក្នុងចក្ខុវិស័យនេះ ក៏បានកំណត់ជាគោលដៅសំខាន់ៗមួយចំនួនទៀត គឺរយៈពេលខ្លី មធ្យម និងរយៈពេលវែងដើម្បីដាក់ចេញ ធ្វើយ៉ាងឲ្យខេត្តសៀមរាបជាគោលដៅទេសចរណ៍ចំបងនៅក្នុងប្រទេសកម្ពុជា។
Clip ឯកសារផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាបនេះ រាជរដ្ឋាភិបាលគ្រោងថាក្តាប់យកមកវិញខេត្តសៀមរាបជាគោលដៅទេសចរណ៍ចំបង ដែលពីមុនខេត្តសៀមរាបមានដំណាងជាង៥០ភាគរយ តែយើងឃើញថារយៈពេលបីបួនឆ្នាំចុងក្រោយនេះចំណែកទីផ្សារធ្លាក់ដល់ក្រោម៥០ភាគរយ ធ្វើឲ្យរាជធានីភ្នំពេញក្លាយជាគោលដៅទីមួយវិញ ជាចក្ខុវិស័យធ្វើយ៉ាងម៉េចជំរុញឲ្យចំណែកទីផ្សារ កើនឡើងទៅរកកម្រិតទីមួយវិញ នៅក្នុងរយៈពេលខ្លីនិងមធ្យម ហើយក្នុងរយៈពេលវែង ជាគោលដៅទេចរណ៍ចំបងនៅក្នុងតំបន់អាស៊ាន ដែលជាក្រមខ័ណ្ឌរួមក្នុងការរៀបចំវិស័យទេសចរណ៍នេះតែម្តង ហើយយើងនៅតែរក្សាអភិក្រមក្នុងការចូលរួមដៃគូរពាក់ព័ន្ធរដ្ឋ ឯកជន ប្រជាពលរដ្ឋ សហគមន៍ និងដៃគូរអភិវឌ្ឍនានា យើងគិតថានេះជាអភិក្រមមួយចាំបាច់ក្នុងការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងឆ្នាំ២០៣៥ខាងមុខ។
ឯកឧត្តម ណេប សាមុត បានបង្ហាញទៀតថា នៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប គឺបាន ផ្តោតសំខាន់លើបញ្ហាមួយចំនួនបន្ថែមទៀត គឺគិតទៅលើការពង្រឹងការអភិឌ្ឍលើផលិតផលទេសចរណ៍ ពិសេសឈលើសក្តានុពលធនធានវប្បធម៌និងធម្មជាតិ និងធានាគុណភាពផលិតផលទេសចរណ៍ អាចទាញបាននៅផលប្រយោជន៍ជាអតិបរិមា ទាំងផលប្រយោជន៍សេដ្ឋកិច្ចសង្គម និងបរិស្ថាន ហើយក៏ត្រូវសិក្សាអំពីចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានមកទស្សនាខេត្តសៀមរាប ដើម្បីកំណត់ថានៅឆ្នាំ២០៣៥ខាងមុខ យើងចង់បានភ្ញៀវទេសចរចំនួនប៉ុន្មាននាក់បន្ថែមទៀត។
សូមបញ្ជាក់ថា ខេត្តសៀមរាបមានគោលដៅទេសចរណ៍សំខាន់ជាច្រើន ដូចជាប្រាង្គសាទបុរាណរាប់ពាន់កន្លែង អេកូទេសចរណ៍ វប្បធម៌ ធម្មជាតិ ដែលជាទីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តម្តងហើយចងមកម្តងទៀត៕