អ្នកជំនាញទទូចឱ្យយុវជនធ្វើជាគំរូដ៏ល្អក្នុងការគោរពច្បាប់ចរាចរណ៍

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ៣០.៧.២០២០


MC៖អ្នកជំនាញទទូចឱ្យយុវជនធ្វើជាគំរូដ៏ល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីឈានទៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវឲ្យកាន់តែមានប្រសិទ្ធភាព។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម…………………
អ្នកជំនាញទទូចបានអំពាវនាវឱ្យអ្នកបើកបរនៅលើដងផ្លូវទាំងអស់ពិសេសយុវជនត្រូវជាគំរូល្អដល់ក្មេងជំនាន់ក្រោយ តាមរយៈការផ្លាស់ប្តូរឥរិយាបថខុសឆ្គងមួយចំនួនដូចជាកុំបើកលើសល្បឿនកំណត់កុំបើកបរក្នុងស្ថានភាពស្រវឹងត្រូវពាក់មួយសុវត្ថិភាពនិងជៀសវាង ការវាជៀងគ្មានក្រមសីលធម៌ជាដើមដើម្បីឲ្យសង្គមកម្ពុជាអាចកាត់បន្ថយគ្រោះថ្នាក់ចរណ៍បាន ។
ថ្លែងក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោក គិត ទូច ទីប្រឹក្សា ឯករាជ្យបានឱ្យដឹងថាប្រជាពលរដ្ឋខ្មែរត្រូវភ្ញាក់រលឹកដូរឥរិយាបថមិនល្អចេញដោយបញ្ឍប់ការបើកបរដោយសេពគ្រឿងស្រវឹង បង្កើនភាពអត់ធ្មត់នៅលើទ្រូងផ្លូវ និងគោរពសិទ្ធិអទិភាពអ្នកដទៃ។
លោកបន្តថាបទពិសោធន៍នៅលើទ្រូងផ្លូវមិនសាមញ្ញពេកនោះទេប្រសិនបើអ្នកបើកបរមិនអាចគោរពគោលការណ៍និងច្បាប់ចរាចរណ៍ផ្លូវគោលបាននោះកុំសង្ឃឹមថាអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានឱ្យសោះ។
សំឡេង៖«ភាពជាគំរូល្អដើម្បីយើងបានសុវត្ថិភាពចរាចរណ៍ទាំងអស់គ្នាពីសហគមន៍មួយ ពីភូមិមួយពីឃុំសង្កាត់មួយ។បើយើងខ្វះផ្ទាំងសញ្ញាចរាចរណ៍ខ្វះផ្ទាំងបង្ហាញល្បឿនខ្វះឧបករណ៍អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍។ចឹងយើងត្រូវរួបរួមគ្នាមានគំរូបង្ហាញការអប់រំសំខាន់ជាងគេនៅតាមសាលាជាពិសេសអប់រំក្មេងៗដែលយុវវ័យប្រើប្រាស់យានយន្តប្រើប្រាស់ទោចក្រយានយន្តហើយអប់រំស្មារតីសង្គមឲ្យស្រលាញ់ជីវិតឲ្យចេះខ្វាយខ្វល់ពីផលពិបាកចរាចរណ៍ហើយផលពិបាកចរាចរណ៍ក៏ធ្វើឲ្យជះឥទ្ធិពលសេដ្ឋកិច្ចទៀត ហើយមួយវិញទៀតក៏តាមដានត្រួតពិនិត្យ ដែលគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ត្រូវតាមដាន ត្រួតពិនិត្យវាយតម្លៃ ជាពិសេសអ្នកអនុវត្តន៍ច្បាប់ដែល ជាពិសេស មានការកត់សម្គាល់ប៉ូលីសមិនពាក់មួកនៅពេលអនុវត្តច្បាប់ជាទូទៅប៉ូលីស គ្មានអ្នកចាប់ប៉ូលីស ការអាងការមើលស្រាលបែបនេះមិនគួរបន្តទៅទៀតឡើយ»។
របាយការណ៍ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ឆ្នាំ២០២០ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ឆ្នាំ២០២០នេះបានកើតឡើងចំនួន១.៦១៩លើកបណ្តាលអោយស្លាប់ចំនួន៨១៦នាក់និងរបួសចំនួន២.៤៤៩នាក់ ក្នុងនោះរបួសធ្ងន់១.១២៣នាក់ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្តាល៥៩នាក់៕