ក្រសួងអប់រំចំណាយថវិកាលើក្រុមជម្រើសជាតិឈុតធំ និងថ្នាល១៨០០លានរៀលក្នុងមួយខែ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍កិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ ត្រៀមចូលរួមព្រឹតិ្តការប្រកួតSEA GAM ES លើកទី៣១ឆ្នាំ២០២១នៅប្រទេសវៀតណាមថា ក្រសួងអប់រំបានចំណាយថវិកាជាតិទៅលើក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិទំាង២ប្រភេទជិត១៨០០លានរៀលក្នុងមួយខែ ទំាងអាហារឧបត្ថម្ភនិងប្រាក់ខែ។

ឯកឧត្តមបានបន្តថា សម្រាប់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិឈុតថ្នាលមកពីសហព័ន្ធកីឡាជាតិ៣៥ មានចំនួន ៩០០ លានរៀលក្នុងមួយខែ ចំណែកក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិឈុតធំ ក៏ជិត៩០០លានរៀលក្នុងមួយខែដែរ បូកទំាងក្រុមក្រុមកីឡាករ-កីឡាការិនីជម្រើ សជាតិជនពិការថែមទៀតគិតតាមរបរចាស់។

ឯកឧត្តមអគ្គនាយកបានបន្ថែមទៀតថា តាមការលើកឡើងរបស់អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកពីរៀបចំការប្រកួតកមិ្រតអន្តរជាតិមុនចេញប្រកួតSEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាមនោះ ក្រសួងអប់រំបានរៀបចំការប្រកួតរួចហើយ ដោយធ្វើឡើងកីឡា៤ប្រភេទ គឺប្រដាល់គុនខ្មែរ ការាតេ ល្បុក្កតោ និងបាល់បោះ៣ទល់៣៕