ក្រសួងសាធារណការប្រាប់ឱ្យម្ចាស់យានដ្ឋានត្រូវបញ្ឈប់កែច្នៃរថយន្តខុស បច្ចេកទេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

វិទ្យុជាតិកម្ពុជា៖  ស៊ុន សំនៀង

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ ឱ្យម្ចាស់យានដ្ឋានគ្រប់ប្រភេទត្រូវ  បញ្ឈប់កែ ច្នៃរថយន្តខុស  បច្ចេកទេសជាបន្ទាន់ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរនៅកម្ពុជាឱ្យមកនៅកម្រិតទាប។

ថ្លែងក្នុងពិធីប្រគល់ និងទទួលរនាំងសម្រាប់គោលដៅត្រួតពិនិត្យចរាចរណ៍ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ អំពាវនាវដល់កន្លែងកែច្នៃយាយន្តទាំងសូមអោយបញ្ឈប់ការកែច្នៃ ដែលខុសនិងបច្ចេកទេស បន្តទៀតព្រោះវាមានហានិភ័យខ្ពស់សម្រាប់សុវត្ថិភាពពេលធ្វើដំណើរនៅលើដងផ្លូវ។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះផ្លូវមួយចំនួនត្រូវបានរងការខូចខាតដោយសារតែររថយន្តមួយចំនួនដឹកលេីសចំណុះ ។ ដូច្នេះ សូមឱ្យក្រុមហ៊ុនដឹកទំនិញទាំងអស់មេត្តាកុំកែឆ្នៃរថយន្ត និងដឹកលេីសទម្ងន់ដែលធ្វេីអោយផ្លូវ ថ្នល់រងការខូចខាត និងនឹងងាយនឹងង្ករគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើផ្សេងទៀត។

ឯកឧត្តមបញ្ជាក់ថា ចំពោះបញ្ហាចរាចរណ៍នេះ ទាមឱ្យមានការចូលរួមទាំងអស់គ្នាមានទាំងវិស័យឯកជន ប្រជាពលរដ្ឋទើបសង្គមកម្ពុជាយើងអាចឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បាន។

 

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាភាគច្រើនបង្ករឡើងដោយកក្តាអ្នកបើកបរក្នុងស្ថាន​ភាពស្រវឹង បើកបរហួសល្បឿនកំណត់ ​​ មិនគោរច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេស​នោះកក្តាយានយន្តដែលមានលក្ខណៈចាស់ៗមិនបានត្រួតពិនិត្យត្រឹមត្រូវ ហើយយកទៅធ្វើការ​កែច្នៃខុសពីបច្ចេកទេស និងដឹកលើសទំងន់ជាដើម៕