គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ៩នាក់ និងរបួស ១១នាក់ កាលពីថ្ងៃទី២៨ ខែកក្ដដា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៩ កក្ដដា ២០២០


MC៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែកក្ដដា បានសម្លាប់មនុស្ស ៩នាក់ និងរបួស ១១នាក់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៥លើក ក្នុងនោះបណ្តាលឲ្យមានអ្នកស្លាប់ ៩នាក់ និងរបួសធ្ងន់ ១១នាក់ មូលហេតុបណ្តាលមកពី បើកបរលើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ និងប្រជែង ដែលនាំឲ្យខូចខាត ម៉ូតូ ១៤គ្រឿង រថយន្តធុនតូច ៨គ្រឿង រថយន្តធុនធំ ២គ្រឿង យានផ្សេងៗ ៤គ្រឿង។
ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕