ក្រសួងសុខាភិបាលដាក់ចេញ វិធានការ ៦ ចំណុចដើម្បីបន្តទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងឱកាសថ្ងៃសងឈប់សម្រាកខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០


MC:ក្រសួងសុខាភិបាលដាក់ចេញ វិធានការ ៦ចំណុច ដើម្បីបន្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងឱកាសថ្ងៃសងឈប់សម្រាកខាងមុខ ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនិងទៅសហគមន៍ ។
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស ស្តីពីវិធានការ៦ចំណុចក្នុងការទបស្កាត់នៅជំងឺកូវីដ១៩ សម្រាប់សង់នៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចំនួន៥ថ្ងៃចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែសីហា ដោយអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅវិធានការការពារខ្លួនពីការចម្លងវីរុសកូវីដ១៩ ដោយយកចិត្តទុកដាក់ ទី១ ការជ្រើសរើសជួបជុំគ្រួសារ ឬដំណើរកំសាន្តប្រកបដោយសុវតិ្តភាពនិងមានការចំលងជំងឺ ទី២ ការជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព កាត់បន្ថមនៅអតិប្បរិមានៅការចំលងនៅជំងឺ ទី៣ ជ្រើសរើសទីកន្លែងស្នាក់នៅប្រកបដោយមានសុវត្ថិភាព កាត់បន្ថយនៅហានិភ័យនៃការចំលង ជំងឺ ទី៤ជ្រើសរើការទទួលទានអាហារប្រកបដោយសុវត្ថិភាព មិនបង្កដោយការចំលងនៃជំងឺ ទី៥បុគ្គលម្នាក់ៗត្រូវ ថែរក្សាអនាម័យជានិច្ច និងទី៦ ត្រូវរក្សាគម្លាតសុវត្តិភាពបុគ្គល ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថាទោះបីជាប្រទេសកម្ពុជា មិនទាន់មានការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដោយ ក៏វីរុសកូវីដ-១៩នេះ នៅតែកំពុងបន្តរាតត្បាតយ៉ាងខ្លាំងនៅលើពិភពលោក និងនៅក្នុងតំបន់ ហើយការរកឃើញវិជ្ជមានវីរុសកូវីដ-១៩ លើអ្នកដំណើរជាបន្តបន្ទាប់កន្លងមកនេះ បានមកពញ្ញាក់ស្មារតីបុគ្គលគ្រប់រូបកុំឱ្យភ្លេចខ្លួន ដោយត្រូវការពារខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីកុំអោយឆ្លងរុសដ៏កាចសាហាវនេះ ដែលនឹងអាចកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់ ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានឲ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០នេះ កម្ពុជាជាងរកឃើញអ្នកកើតជម្ងឺកីវីដ-១៩ សរុបចំនួន ២២៥ នាក់ ស្ត្រី ៨៦ នាក់និងបុរស ១៧៩នាក់ ។ ខាងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១៤៧ នាក់មានស្រី ៣៦នាក់និងបុរស ១០៨នាក់ ។ ដោយឡែកអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៧៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជុំវិញ ៥នាក់ នៅមជ្ឈមណ្ឌលសុខភាពចាក់អង្រែចំនួន ៥៦នាក់ និងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺចំនួន ១៥នាក់ ។ រីឯអ្នកជំងឺជាស្ត្រីជនជាតិអាមេរិក២នាក់សម្រាកព្យាបាលនៅស្ថានទូតអាមេរិក ៕