ក្រុមសកម្មប្រយុទ្ធនៅបន្តបាញ់គ្រាប់កាំជ្រួចនៅប្រទេសស៊ីរីភាគខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃអាទិត្យ លោក Alexander Shcherbitsky បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ក្រុមភេរវករ Hayat Tahrir al-Sham បានបាញ់គ្រាប់កាំជ្រួចផ្លោងទៅលើខេត្តអាឡិបប៉ូ និងខេត្តអ៊ីដលីបដែលជាប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សារនៅស៊ីរី ។

លោក Shcherbitsky បាននិយាយថា «យើងបានចុះបញ្ជីនូវការបាញ់គ្រាប់កាំជ្រួចមួយកន្លែងនៅ Mardikh ការបាញ់គ្រាប់ផ្លោងមួយនៅតំបន់ Ikko ក្នុងខេត្តឡាតាគា និងការបាញ់គ្រាប់ផ្លោងនៅ Arbikh ការបាញ់គ្រាប់ផ្លោងមួយនៅ Bsakla ការបាញ់គ្រាប់ផ្លោងមួយនៅ Melajja និងការបាញ់គ្រាប់ផ្លោងនៅតំបន់ Khan Tuman ក្នុងខេត្តអ៊ីដលីប ដែលបាញ់ចេញពីក្រុមភេរវករ Nusra ។

យោងតាមអនុស្សរណៈយោគយល់គ្នាមួយរវាងរុស្ស៊ី – តួកគី ឆ្នាំ ២០១៩ តម្រូវឱ្យកម្លាំងនៃប្រទេសទាំងពីរបានធ្វើប្រតិបត្តិការល្បាតរួមគ្នានៅក្នុងខេត្ត Hasakah។

លើសពីនេះទៀត កងទ័ពរុស្ស៊ីបានបន្តល្បាតក្នុងខេត្ត អាឡិបប៉ូ ខណៈដែលកងទ័ពអាកាសធ្វើការល្បាតតាមអាកាសនៅតាមតំបន់គោលដៅនានា។

កាលពីថ្ងៃទី ៥ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីតួកគីរបស់លោក គឺលោក Recep Tayyip Erdogan បានឯកភាពគ្នាលើបទឈប់បាញ់គ្នាមួយនៅខេត្តអ៊ីដលីប ដែលចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃដដែលនោះ។ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតច្រករបៀងសន្តិសុខមួយចម្ងាយ ៦គីឡូម៉ែត្រ (៣,៧ម៉ាយ) ទៅភាគខាងជើង និងខាងត្បូង នៃមហាវិថី M4 នៅប្រទេសស៊ីរី ដែលភ្ជាប់ខេត្តឡាតាគា និងខេត្តអាឡិបប៉ូ។

ពួកសកម្មប្រយុទ្ធនៅតែកាន់កាប់តំបន់តូចមួយនៃខេត្តអ៊ីដលីបភាគពាយព្យនៃប្រទេសស៊ីរី៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)