ក្រសួង​សុខាភិបាល​ អំពាវនា​វឱ្យប្រជាពលរដ្ឋធ្វើដេីរកំសាន្ត​ ប្រុងប្រយ័ត្នការចម្លងវីរុសកូវីដ-១៩​

វិទ្យុជាតិកម្ពុជា​៖លោកជួន​ បូណា​
MC៖ក្រសួង​សុខាភិបាល​ បានអំពាវនា​វឱ្យប្រជាពលរដ្ឋដែលបានធ្វើដេីរកំសាន្ត​ ត្រូវមានការប្រុងប្រយ័ត្នការចម្លងវីរុសកូវីដ-១៩​ បន្ទាប់ពី​មានការរកអ្នកវិជ្ជមានជំងឺកូវីដ១៩មកពីក្រៅប្រទេសគឺមានចំនួនច្រើន។

លោកជំទាវ​ ឱ​ វណ្ណឌីន​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បានអះអាងថា​ លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលសហគមន៌​ យេីងមិនអាចមេីលរំលងបានឡេីយ​ ដែលទាមទារឲ្យប្រជាពលរដ្ឋ​ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច​ បន្ទាប់ពី​បានរកឃេីញអ្នកវិជ្ជមាន​វីរុសកូវីដ-១៩​ ចំនួន​ ២៣នាក់​ ទៀត​ ជាករណីនាំចូល​ ដែលជាចំនួនច្រេីន​ ដោយមិនដឹងថា​ បន្តទៅមុខទៀតយ៉ាងណានោះទេ។
លោកជំទាវ​បានបញ្ជាក់ថា​ ដោយមើលឃើញពីកត្ដាទាំងនេះ​ ​ សូមអ្នកដេីរកំសាន្ត​ទាំងអស់​ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​ ដែលអាចកេីតមានគ្រប់ពេលវេលា​ គ្រប់កាល:ទេស:​ និងគ្រប់ទីកន្លែងទាំងអស់។ ដោយប្រកាន់ជំហរកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩​ នេះឲ្យសោះ​ ដើម្បីចៀសផុតការចម្លងវីរុសដ៏កាចសាហាវមកបុគ្គល​ មកក្រុមគ្រួសារ​ និងចៀសផុតពីការចម្លងចូលសហគមន៌ជាបន្តទៀត៕