សមាគម AIRAVATA រៀបចំរាត្រីសប្បុរសធម៌ប្រមូលមូលនិធិ ដើម្បីជួយទ្រទ្រង់ និងការពារសត្វដំរី

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី រាត្រីសប្បុរសធម៌ប្រមូលមូលនិធិ ដើម្បីជួយទ្រទ្រង់ និងការពារសត្វដំរី ក្នុងជុំរំអភិរក្សដំរី នៃសមាគម AIRAVATA ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី នៅប្រទេសកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ភ្នំពេញ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។

រូបថត៖ ខឹម សុវណ្ណារ៉ា