ស្នងការដ្ឋាននគរបាលខេត្តរតនគិរីប្តេជ្ញាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរដែលមកលេងកម្សាន្តនាថ្ងៃឈប់សម្រាកខាងមុខនេះ

វិទ្យុជាតិកម្ពុ៖ហាន់ ស្រីណា ២៤.០៧.២០


MC៖ស្នងការដ្ឋាននគរបាលខេត្តរតនគិរីប្តេជ្ញាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរដែលមកលេងកម្សាន្តនាថ្ងៃឈប់សម្រាកខាងមុខនេះ ដើម្បីធានាបានភាពកក់់់់ក្តៅនិងការសប្បាយរីករាយជូនភ្ញៀវទេសចរ។
អ្នកយកព័ត៌មានយើងធ្វើសចក្តីរាយការណ៍……
លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា សម្រាប់ឆមាសទី១ឆ្នាំ២០២០នេះពុំមានករណីបទល្មើសណាមួយដែលកើតមានឡើងទៅលើភ្ញៀវទេសចរនោះទេ ខណៈដែលកងកម្លំាងសមត្ថកិច្ច បានខិតខំប្រឹងប្រែងយ៉ាងខ្លំាង ក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងរក្សាសណ្តាប់ធ្នាប់នៅតាមតំបន់ទេសចរណ៍នានា។
លោកឧត្តមសេនីយ៍ទោបន្តថា សម្រាប់ឱកាសឈប់សម្រាកខាងមុននេះស្នងការដ្ឋាន បាន ចាត់តាំងកងកម្លាំងនគរបាលប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោងនិងបិទលេខទូរស័ព្ទទាន់
ហេតុការណ៍(hotline)នៅគ្រប់រមណីយដ្ឋានដែលជាទីតាំងមានសក្កានុពលខ្លាំងដូចជាបឹងយក្សឡោម ទឹកធ្លាក់៧ជាន់ ទឹកធ្លាក់កាចាញ ដើម្បីធានាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរដែលទៅលេងទីនោះ។
សំឡេងៈ{ខ្ញុំជឿជាក់ថាបងប្អូនទេសចរណ៍ទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកកាន់ខេត្តរតនគិរីមានអារម្មណ៍កក់ក្តៅដោយសារអី មើលលទ្ធផលនៃកិច្ចសហប្រតិបត្តិការសម្រាប់ឆមាសទី ១ ឆ្នាំ ២០២០ នេះជារួមសភាពការសន្តិសុខគឺល្អប្រសើរហើយ ទទួលបានសន្តិសុខល្អប្រសើរនេះដោយសារកងកម្លាំងគ្រប់ជាន់ថ្នាក់សហការជាមួយអាជ្ញាធរដើម្បីធានាការពារសន្តិសុខសុវត្ថិភាពជូនភ្ញៀវជាតិនិងអន្តរជាតិ ដែលមកសម្រាកកម្សាន្តនៅរតនគិរីយើងនេះហើយក៏យើងអាចនិយាយបានថាភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកកំសាន្តនៅខេត្តរតនគិរីគឺមិនដែលមានបញ្ហាអីទេគឺមានសន្តិភាពបរិបូណ៌}។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៩និង ឆមាសទី១ឆ្នាំ ២០២០នេះខេត្តរតនគិរីមានបទល្មើសព្រហ្មទណ្ឌកើតឡើងមាន៤៤ករណី ក្នុងនោះបទឧក្រិដ្ឋ ៥ ករណី និងបទមជ្ឈិមមាន៣៩ករណី ជាលទ្ធផលបង្ក្រាបបាន ៤១ករណី ក្នុងនោះបង្ក្រាបបទឧក្រិដ្ឋ៥ករណីនិងបទមជ្ឈិម ៣៦ករណី ៕