មេដឹកនាំចិននិងរុស្ស៊ីអបអរសាទរកិច្ចប្រជុំលើកទី៨ នៃយន្តការសន្ទនាចិន – រុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០​ — ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌី មៀរពូទីន កាលពីថ្ងៃព្រហស្បតិ៍នេះ បានផ្ញើលិខិតអបអរសាទររៀងៗខ្លួនទៅឱ្យកិច្ចប្រជុំលើកទី៨ នៃយន្តការសន្ទនារវាងបក្សកំពុងកាន់អំណាចរបស់ចិន និងរុស្ស៊ីដែលធ្វើតាមរយៈការភ្ជាប់វីដេអូ  ។

លោក ស៊ី ដែលក៏ជាអគ្គលេខាធិការ គណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន ( CPC )  ផងដែរនោះបានសម្តែងការអបអរសារយ៉ាងកក់ក្តៅរបស់លោក ដល់កិច្ចប្រជុំនេះ  ។

លោកបាននិយាយថា ចាប់តាំងពីការផ្ទុះកូវីដ ១៩ ចិននិងរុស្ស៊ីបានគាំទ្រនឹងជួយគ្នាទៅវិញទៅមក ព្រមទាំងបានធ្វើការជាមួយគ្នាដើម្បីជម្នះនូវការលំបាក ហើយនឹងប្រឆាំងជំទាល់នឹងការជ្រៀតជ្រែកពីខាងក្រៅ ដោយផ្តល់ឱ្យនូវគំនិតបន្ថែមជាយុទ្ធសាស្ត្រថ្មី ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី  បង្ហាញយ៉ាងពេញលេញនូវមិត្តភាពយ៉ាងជ្រាលជ្រៅរវាងប្រជាជនទាំងពីរ នឹងការឆ្លុះបញ្ចាំងឱ្យឃើញនូវកម្រិតខ្ពស់និងភាពប្លែកនៃទំនាក់ទំនងចិន រុស្ស៊ី នៅក្នុងសករាជថ្មី ៕

(ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )