កូរ៉េខាងជើងអាចប្រតិកម្មជាវិជ្ជមាន ប្រសិនបើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធរួមគ្នា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ លោក Lee In-young រដ្ឋមន្ត្រីបង្រួបបង្រួមបាននិយាយថា ប្រទេសកូរ៉េខាងជើងអាចនឹងធ្វើការឆ្លើយតប ប្រសិនបើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកអនុវត្តការបត់បែនទៅលើការធ្វើសមយុទ្ធយោធារួមគ្នានៅរដូវក្តៅរបស់ពួកគេ ព្រោះវាអាចត្រូវបានគេមើលឃើញថា ជាសារថ្មីមួយសម្រាប់ទីក្រុងព្យុងយ៉ាង។

លោក Lee បានធ្វើការកត់សម្គាល់ដូចនេះនៅក្នុងពេលដែលមានការបញ្ជាក់អំពីសភានៅពេលដែលអាជ្ញាធរយោធានៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងពិភាក្សាថា តើត្រូវបន្ថយ ឬបញ្ឈប់សមយុទ្ធរួមបញ្ចូលគ្នាដ៏ធំមួយដែលត្រូវបានគេគ្រោងធ្វើនៅខែក្រោយនេះ ចំពេលដែលកំពុងមានការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។

នៅពេលសួរថាតើសមយុទ្ធនេះនឹងមានឥទ្ធិពលអ្វីខ្លះទៅលើទំនាក់ទំនងអន្តរកូរ៉េ? លោក Lee បាននិយាយថា «យើងគួរតែអនុវត្តការបត់បែនដូចជាបន្ថយទំហំប្រហែលជាពាក់កណ្តាល ឬផ្លាស់ប្តូរតំបន់ធ្វើសមយុទ្ធនៅភាគខាងត្បូងនៃទន្លេ Han ហើយកូរ៉េខាងជើងអាចនឹងធ្វើការឆ្លើយតបទៅតាមនោះ»។

លោកបាននិយាយថា «ប្រសិនបើសមយុទ្ធនេះដំណើរការទៅតាមការគ្រោងទុក ការតវ៉ារបស់ កូរ៉េខាងជើងនឹងកាន់តែខ្លាំងជាងនេះបន្តិច ប្រសិនបើការធ្វើសមយុទ្ធត្រូវបានបញ្ចប់ទាំងអស់គ្នាវាអាចត្រូវបានគេមើលឃើញថា ជាសារថ្មីមួយ»។

កូរ៉េខាងជើងបានថ្កោលទោសចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាយូរមកហើយ ហើយថា វាជាការហាត់សមសម្រាប់ការលុកលុយ។ ពេលវេលា នឹងរបៀបធ្វើសមយុទ្ធរដូវក្តៅប្រចាំឆ្នាំនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះពួកគេអាចចាក់ទឹកត្រជាក់ទៅលើទំនាក់ទំនងអន្តរកូរ៉េដែលកំពុងគ្រុនញាក់រួចទៅហើយនោះ។

លោក Lee ដែលត្រូវបានគេស្គាល់ថា ជាសកម្មជនគាំទ្រការបង្រួបបង្រួមក្នុងអំឡុងពេលសិក្សានៅមហាវិទ្យាល័យនៅពេលដែលលោកបានបម្រើការជាប្រធានសម្ពោធ នៃសមាគមនិស្សិតសាកលវិទ្យាល័យ ទូទាំងប្រទេសក៏បាននិយាយផងដែរថា លោកជឿជាក់ថា វាជាការត្រឹមត្រូវសម្រាប់សហរដ្ឋអាមេរិកក្នុងការបន្តឈរជើងកងទ័ពនៅភាគខាងត្បូង៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)