អាជ្ញាធររាជធានីភ្នំពេញ​ ត្រៀមអ៊ុតកៅស៊ូបេទីមីណឺផ្លូវចំនួនពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីកែលម្អរសោភណ្ឌ័ភាព​ និង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពល​រដ្ឋយេីង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺចំនួនពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោករាជធានីភ្នំពេញ ដែល​អនុវត្តដោយក្រុមហ៊ុនL N S k ខនស្ត្រាក់សិន ដែល​មានបទពិសោធន៍​ និង​ស្នាដៃ​ក្នុង​ការស្ថាបនាផ្លូវក្នុងរាជធានីភ្នំពេញនាពេលកន្លងមក​ ដើម្បីសម្រួលចរាចរណ៍ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរមានភាពងាយស្រួលនិងជាការលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរផងដែរ។
ការសម្រេចឲ្យមានការអ៊ុតកៅស៊ូបេទីមីណឺខាងលើនេះ ធ្វើឡើងខណៈដែរ ឯកឧត្ដម​ ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីខណ្ឌទួលគោកចុះពិនិត្យមើលស្ថានភាពផ្លូវទាំងពីរខ្សែនេះ កាលពីព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០ ពោលគឺក្រោយពីលោកអភិបាលរាជធានី បញ្ចប់ពិធីបើក
សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពានអាកាសថ្មើជើងក្នុងសង្កាត់ផ្សារដើមគរ ជាប់ព្រំប្រទល់ សង្កាត់បឹងសាលាខណ្ឌទួលគោករាជធានីភ្នំពេញ។
កំណាត់ផ្លូវទាំង២ខ្សែដែលគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺនេះរួមមានផ្លូវលេខ១៨៦និងផ្លូវលេខ២៤៧ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ឯកឧត្ដម​ ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងខណៈ ចុះពិនិត្យមើលស្ថានភាពផ្លូវទាំង២ខ្សែនេះ បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការអ៊ុតកៅស៊ូលើបណ្ដោយផ្លូវ២ខ្សែ ក្នុងនោះមានផ្លូវលេខ១៨៦និងផ្លូវលេខ២៤៧
ដោយអ៊ុត ជាប្រភេទកៅស៊ូបេទីមីណឺ ក្នុងនោះសម្រាប់ផ្លូវ២៤៧ គឺចាប់ផ្ដើមពីផ្លូវលេខ១៨៦ ដល់មុខសាលាបឋមសិក្សាទឹកល្អក់ ។ ចំណែកផ្លូវលេខ១៨៦
វិញនិងអ៊ុតចាប់ពីផ្លូវលេខ២៤៧ ដល់ ២៦១ ។
ការអ៊ុតកៅស៊ូផ្លូវទាំងពីរខាងលើនេះ គឺដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍ ការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋអោយមានភាពងាយស្រួល ហើយក៏ជាការលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់ស្អាតផងដែរ៕