អត្រាគ្មានការងារធ្វើក្នុងប្រទេសអាមេរិក បានកើនឡើងខ្លាំងជាលើកដំបូងចាប់តំាងពីខែ មីនា មក

តាមរបាយការណ៍របស់ក្រសួងការងារអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ កក្កដានេះ បានឲ្យដឹងថា ចំនួនអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសអាមេរិក បានកើនឡើងច្រើនដល់ទៅ ១,៤ លាននាក់ហើយគិតមកដល់ចុងសប្តាហ៍កន្លងមកនេះ ។

នេះជាការកើនឡើងនូវអត្រាគ្មានការងារធ្វើជាលើកដំបូង ចាប់ពីខែ មីនា កន្លងមកនេះ ក្នុងពេលដែលអាមេរិកកំពុងតែប្រឈមនឹងការរាតត្បាតរបស់កូវីដ ១៩ ។

នៅថ្ងៃព្រហស្បតិ៍ ទី ២៣ កក្កដានេះ អាមេរិកបានប្រកាសជាផ្លូវការថា មានការឆ្លងកូវីដ ១៩ ចំនួនជាង ៤ លានករណីហើយ ក្នុងនោះមួយភាគបួនកើតមានក្នុងរយៈពេល ១៥ ថ្ងៃកន្លងមកនេះ ។​

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ (២៤.០៧.២០) ​​ ​