អាជីវករបង្ហាញអារម្មណ៍សប្បាយរីករាយបន្ទាប់ពីភ្ញៀវទេសចរសម្រុកទៅលេងរមណីយដ្ឋានទេសចរធម្មជាតិបឹងយក្សឡោម

វិទ្យុជាតិកម្ពុជា ៖ ហាន់ ស្រីណា ២៣.០៧.២០

MC: អាជីវករបង្ហាញការសប្បាយរីករាយបន្ទាប់ពីភ្ញៀវទេសចរសម្រុកមកលេងរម្មណីដ្ឋានទេសចរធម្មជាតិបឹងយក្សឡោម ដែលធ្វើអោយការលក់ដូរផលិតផលម្ហូបអាហារ ភេសជ្ជៈនិងវត្ថុអនុស្សាវរីយ៍លក់ដាច់ច្រើន។ 

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៏បន្ថែម……….
លោកស្រី អួយ អាជីវករលក់ដូរវត្ថុអនុស្សាវរីយ៍និង ម្ហូបអាហារក្នុងតំបន់រម្មណីយដ្ឋានធម្មជាតិបឹងយក្សឡោម បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ជំងឺកូវីដ១៩បានរីករាតត្បាតទូទាំងពិភពលោកដែលធ្វើអោយរមណីយដ្ឋានបឹងយក្សឡោមមានការធ្លាក់ចុះភ្ញៀវទេសចរយ៉ាងខ្លាំងដែលធ្វើអោយប៉ះដល់សេដ្ឋកិច្ចក្នុងគ្រួសាររបស់លោកស្រីយ៉ាងធ្ងន់ធ្ងរខណៈដែលពួកគាត់ពឹងផ្អែកលើការលក់ដូរវត្ថុអនុស្សាវរីយ៍និង ម្ហូបអាហារក្នុងតំបន់រមណីយដ្ឋាននេះ។ប៉ុន្តែក្នុងរយៈពេល៣សប្តាណ៏នេះ ភ្ញៀវទេសចរណ៍បានចូលមកលេងនៅបឹងយក្សឡោមយ៉ាងច្រើនកុះករវិញ បន្ទាប់ពី ជំងឺកូវីដ១៩មានភាពធូរស្រាល ។
សំឡេង៖ មួយរយៈពេលកូវីដនេះភ្ញៀវទេសចររាងស្ងាត់ប៉ុន្តែរយៈពេលជាង១ខែនេះមានភ្ញៀវទេសចរមកលេងនៅទីនេះច្រើនឡើងវិញចឹងក្នុងនាមជាអ្នកលក់ខ្ញុំសប្បាយចិត្ត។ ហើយក្នុង១ថ្ងៃខ្ញុំអាចរកចំណូលបានពី៦០ម៉ឺនទៅ៧០ម៉ឺនដែរ។
គួរបញ្ជាក់ថា បឹងយក្សឡោម ជារមណីយដ្ឋានធម្មជាតិជាទីគួរឱ្យចាប់អារម្មណ៍បំផុត ស្ថិតនៅលើតំបន់ខ្ពង់រាបនៃខេត្តរតនគិរី។បឹងយក្សឡោមមានប្រវែងប្រមាណជាង៨០០ម៉ែត្រ និងជំរៅ៤៨ម៉ែត្រ ទៅ៥០ម៉ែត្រ។បឹងនេះមានភាពស្រស់ត្រកាលដែលកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមកម្លេះ។