អ្នកសារព័ត៌មានជាតិ ចូលរួមផ្សព្វផ្សាយពីសុខភាពបន្តពូជ ជូនប្រជាពលរដ្ឋប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២០


MC៖ ក្រុមអ្នកសារព័ត៌មានជាតិ បានប្តេជ្ញាថា នឹងចូលរួមផ្សព្វផ្សាយពីសុខភាពបន្តពូជក៏ដូចជាការរំលូតកូន ជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានានូវការការពារសិទ្ធិសេរីភាពរបស់បុគ្គល និងចូលរួមលើកកម្ពស់សុខភាពបន្តពូជ ក៏ដូចជាសុខភាពផ្លូវភេទ។
លោកស្រី អ៊ឹង កណ្ណិកា អនុប្រធានការិយាល័យ នាយកដ្ឋានផលិតកម្មវិធីក្រសួងព័តមាន បានប្រាប់វិទ្យុជាតិកម្ពុជាថា ការរៀបចំអោយមានវគ្គសិក្ខាសាលាស្តីពី « បណ្តាញសារព័ត៌មាននិងការកសាងសមត្ថភាពដើម្បីកាត់បន្ថយការមាក់ងាយជុំវិញការរំលូតកូន» និងបណ្តុះបណ្តាលស្តីពី«ការឆ្លុះបញ្ចាំងពីទស្សនៈជុំវិញការរំលូតកូននៅក្នុងប្រទេស»នេះ បានផ្តលនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានដែលទាក់ទងនឹងសុខភាពបន្តពូជ ក៏ដូចជាការរំលូតកូន ទៅដល់ប្រជាពលរដ្ឋ ដើម្បីជាការបញ្ជ្រាបទៅដល់សាធារណជនបានដឹង ថាតើច្បាប់នៃការរំលូតកូនមានន័យដូចម្តេច អ្វីទៅជាការរំលូតកូនដោយសុវត្តិភាព ។ លោកស្រីបន្តថា ក្នុងនាមជាអ្នកសារព័ត៌មានមួយរូប នឹងខិតខំផ្សព្វផ្សាយ និងជំរុញអោយស្ត្រីទាំងអស់ក្នុងប្រទេសកម្ពុជា ចូលរួមថែទាំសុខភាពបន្តពូជ អោយបានល្អប្រសើរ ហើយឈប់មានការរើសអើងចំពោះបញ្ហាទាក់ទងទៅនឹងរំលូតនេះ។
សំឡេង «បន្ទាប់ពីខ្ញុំបានចូលរួមនៅក្នុងសិក្ខាសាលាៗទាក់ទងទៅនឹងបណ្ដាញសារព័ត៌មាននិងការកសាងសមត្ថភាពដើម្បីប្រឆាំងនឹងការមាក់ងាយ ក៏ដូចជាការបំបែកភាពស្ងៀមស្ងាត់ទៅលើការរំលូតសម្រាប់ខ្ញុំក្នុងនាមជាអ្នកសារព័ត៌មានខ្ញុំនឹងយកចំណេះដឹងដែលខ្ញុំបានទទួលនៅក្នុងថ្ងៃនេះដើម្បីជាការបញ្ជ្រាបទៅដល់សាធារណជនឱ្យលោកបានដឹងបន្ថែមទៀតថា ការរំលូតដោយស្របច្បាប់យ៉ាងដូចម្ដេចហៅមួយទៀតគឺដើម្បីឲ្យពួកគាត់ឈប់មានការរើសអើង ចំពោះបញ្ហាទាក់ទងទៅនឹងការរំលូតនេះទេ។
លោក អៀង ម៉េងឡេង អ្នកសារព័ត៌មានមកពីទូរទស្សន៍ហង្សមាស បានឲ្យដឹងថា ការបើកវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់ បានផ្តល់ចំណេះដឹងជាច្រើន ដល់អ្នកសារព័ត៌មាន ក្នុងការចូលរួមផ្សព្វផ្សាយពីបញ្ហាទាក់ទងនឹងយេនឌ័រ និងបញ្ហាសុខភាពរបស់ស្ត្រី ក្នុងការសម្រេចធ្វើការរំលូតកូន ដើម្បីជាជម្រើសមួយសម្រាប់ពួកគាត់ក្នុងការស្វែងរកសេវាសុខភាព ដែលមានឯកទេសត្រឹមត្រូវ។
សំឡេង «ជាពិសេស គឺចំពោះអ្នកសារព័ត៌មានដែលខ្ញុំអញ្ចឹងគឺខ្ញុំថាល្អ សិក្ខាសាលានឹងល្អ លើកទីមួយហើយដែលខ្ញុំបានចូលរួម ហើយសិក្ខាសាលានឹង ផ្តល់ចំណេះដឹងដល់ អ្នកសារព័ត៌មានយើងទាក់ទងនឹងយេនឌ័រទាក់ទងនឹងបញ្ហាសុខភាពរបស់ស្ត្រីការចង់បានកូន ឫ មិនចង់បានកូនហានិភ័យ ។
សូមបញ្ជាក់ថា សិក្ខាសាលានេះ មានរយៈពេល៣ថ្ងៃ ដោយមានការចូលរួមពីក្រុមអ្នកសារព័ត៌មានជាតិ ជាច្រើនស្ថាប័ន ទាំងរដ្ឋ និងឯកជន៕