ប្រធានាធិបតីតួកគី ៖ កងទ័ពនឹងនៅតែមានបន្តនៅក្នុងប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃអង្គារ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា កងទ័ពតួកគីនឹងនៅតែស្ថិតនៅក្នុងប្រទេសស៊ីរីរហូតទាល់តែប្រជាជនស៊ីរីអាចរស់នៅដោយសន្តិភាព និងសុវត្ថិភាព។

លោកបាននិយាយនៅក្នុងកិច្ចប្រជុំប្រធានាធិបតីនៅរដ្ឋធានីអង់ការ៉ាថា «យើងនឹងបន្តស្នាក់នៅក្នុងប្រទេសនេះរហូតដល់ប្រជាជនស៊ីរីដែលជាអ្នកជិតខាង និងជាបងប្អូនរបស់យើងដែលមានអាយុមួយពាន់ឆ្នាំមកហើយនោះទទួលបានសេរីភាព សន្តិភាព និងសុវត្ថិភាព»។

កងទ័ពតួកគីបានបើកប្រតិបត្តិការនៅភាគខាងជើងប្រទេសស៊ីរីប្រឆាំងនឹងអង្គភាពការពារប្រជាជនឃឺដស៊ីរី និងក្រុមរបស់រដ្ឋអ៊ីស្លាមនៅក្នុងតំបន់៕

(ប្រភព Xinhua បកប្រែដោយលោក យា ចិន្តាខន្តី)