សមាជិកសភាអាមេរិកអនុម័តច្បាប់ការពារជាតិប្រចាំឆ្នាំ ដែលកំពុងអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងគម្រោង Nord Stream 2

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០​ — សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានអនុម័តច្បាប់ ស្តីពីការផ្តល់សិទ្ធិការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ បន្ទាប់ដែលកាតព្វកិច្ចរដ្ឋបាលត្រូវដាក់ទណ្ឌកម្មតឹងរ៉ឹងប្រឆាំងនឹងគម្រោងបំពង់បង្ហូរប្រេង Nord Stream 2 និង TurkStream របស់ប្រទេសរុស្ស៊ី។

ការបោះឆ្នោតអនុម័តនេះត្រូវបានផ្សាយផ្ទាល់ តាមរយៈគេហទំព័ររបស់សភាជាន់ទាប នៃសភាសហរដ្ឋអាមេរិក។ សមាជិកសភាសរុបចំនួន ២៩៥នាក់បានគាំទ្រសេចក្តីព្រាងច្បាប់ដែលមានថវិកាចំនួន ៧៤០,៥ទ្រីដុល្លារអាមេរិក ខណៈដែលសមាជិកសភាចំនួន ១២៥នាក់បានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះ។

ឆ្នាំសារពើពន្ធបន្ទាប់នៅសហរដ្ឋអាមេរិកចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា។

សេតវិមានបានប្តេជ្ញារួចហើយ ដើម្បីបដិសេធឯកសារនេះនៅក្នុងទម្រង់បច្ចុប្បន្ន ដោយសារ បទប្បញ្ញត្តិមួយចំនួន។ រដ្ឋបាលសហរដ្ឋអាមេរិកមានការព្រួយបារម្ភ ជាពិសេសលើផ្នែក ២៨២៩ ដែលនឹងតម្រូវឱ្យមានការប្តូរឈ្មោះ នៃការដំឡើងយោធាមួយចំនួន ដែលត្រូវបានគេដាក់ឈ្មោះសម្រាប់តួលេខពីសហព័ន្ធ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «វាក៏មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរអំពីបទប្បញ្ញត្តិនៃច្បាប់នេះ ដែលស្វែងរកទិដ្ឋភាពមីក្រូហិរញ្ញវត្ថុនៃសិទ្ធិអំណាចរបស់ស្ថាប័នប្រតិបត្តិដោយដាក់កម្រិតយ៉ាងជាក់លាក់ទៅលើការប្រើប្រាស់មូលនិធិសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ហើយបើមិនដូច្នេះទេវានឹងរារាំងសិទ្ធិអំណាចរបស់ប្រធានាធិបតីដើម្បីការពារផលប្រយោជន៍សន្តិសុខជាតិ»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)