ការថយចុះចំនួនប្រជាជនជាសកល គឺជាដំណឹងល្អសម្រាប់បរិស្ថាន ប៉ុន្តែមិនល្អសម្រាប់សេដ្ឋកិច្ចធំៗ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០​ — យោងតាមការព្យាករណ៍ដែលបានពិនិត្យលើប្រទេសចំនួន១៩៥បានឱ្យដឹងថា ការផ្លាស់ប្តូរសំខាន់ៗនៅក្នុងដំណើរការនៃសេដ្ឋកិច្ចនៅជុំវិញពិភពលោកអាចត្រូវបានគេរំពឹងថា ជាលទ្ធផលនៃការថយចុះយ៉ាងខ្លាំងនៃចំនួនប្រជាជនពិភពលោក ដោយសារការកើនឡើងនៃភាពគ្មានកូន។

យោងតាមអ្នកជំនាញនៃវិទ្យាស្ថានវាស់វែងសុខភាព និងវាយតម្លៃ ដែលបានចូលរួមក្នុងការសិក្សានេះបានឱ្យដឹងថា ការធ្លាក់ចុះជារួមនៃចំនួនប្រជាជនពិភពលោកគិតត្រឹមឆ្នាំ ២១០០ ដែលត្រូវបានព្យាករណ៍ដោយអ្នកស្រាវជ្រាវពីរនាក់ដែលមានមូលដ្ឋាននៅអាម៉េរិកខាងជើង ដែលត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់ដ៏ធំមួយសម្រាប់បណ្តាប្រទេសនៅលើពិភពលោក រួមមានប្រទេសចិន ឥណ្ឌា អ៊ីតាលី និងអេស្ប៉ាញ។ ការថយចុះចំនួនប្រជាជនបែបនេះត្រូវបានគូសបញ្ជាក់នៅក្នុងលទ្ធភាពនៃការមានកូន អត្រាមរណភាព ការធ្វើចំណាកស្រុក និងសេណារីយ៉ូចំនួនប្រជាជនសម្រាប់ប្រទេស និងតំបន់ចំនួន ១៩៥ ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២១០០៖ ការវិភាគព្យាករណ៍សម្រាប់បន្ទុកជំងឺសកលលោកដែលបានចេញផ្សាយដោយទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet ដែលទីបំផុតវាអាចជា «ដំណឹងល្អសម្រាប់បរិស្ថាន» ប៉ុន្តែវាជាការពិពណ៌នាអំពីផលវិបាកយ៉ាងជ្រាលជ្រៅសម្រាប់សង្គមនៅទូទាំងពិភពលោក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)