ឯកឧត្ដម​ ណាត ប៊ុនរឿន៖សិក្ខាសាលាស្ដីពីការពិនិត្យលើធាតុចូលនិងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងអនុវិស័យនឹងមានវិសាលភាពគ្របដណ្តប់វិស័យអប់រំកាយ និងកីឡានៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​


នាឆ្នាំ២០២៣ខាងមុខនេះព្រះរាជា ណាចក្រកម្ពុ ជា នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការ ប្រកួតស៊ីហ្គេមលើកទី៣២ ជាលើកទីមួយនៅកម្ពុជា ដែលក្នុងនាមជាសមាជិកស្ថាបនិកតាំងពីឆ្នាំ ១៩៥៩មក យើងមិនមានឱកាសដ៏ល្អដូចជាពេលនេះឡើយ។
នៅក្នុងឪកាសបើកសិក្ខាសាលាស្ដីពីការពិនិត្យលើធាតុចូលនិងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងអនុវិស័យអប់រំ កាយនិងកីឡា នាព្រឹកថ្ងៃទី ២៣ខែកក្កដាឆ្នាំ២០២០ ដែលប្រារព្វធ្វើនៅសណ្ឋាគារសុខាអូតែល ឯកឧត្ដម​ បណ្ឌិត សភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធា នក្រុមការងារកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ បានមានប្រសាសន៍ថាបេសក កម្មដ៏ឧត្តុង្គឧត្តមនេះ ពិតជាធ្ងន់ធ្ងរនិងមានតម្លៃបំផុតសម្រាប់យើងទាំងអស់គ្នាក្នុងការគិតបញ្ចេញសមត្ថភាពនិងរួមគ្នា ដើម្បីស្ដារកិត្យានុភាពរបស់ប្រទេសជាតិយើងឡើងវិ ញនៅលើឆាកអន្តរជាតិ ។ ឯកឧត្ដម​បានពន្យល់ថា ការរៀបចំតាក់តែងច្បាប់ស្ដីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡានេះ នឹងចូលរួមចំណែកយ៉ាងសំខាន់មួយក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមខាងលើនេះ ឱ្យទទួលបានជោគជ័យនាឆ្នាំ២០២៣ខាងមុខជាក់ជាមិនខាន ហើ យក៏ជាការពង្រឹងនូវការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡារបស់យើងឲ្យកាន់តែមានលក្ខណៈនីតិរដ្ឋ។
ឯកឧត្ដម​រដ្ឋលេខាធិការ បានមានប្រសា សន៍ថា វឌ្ឍនភាពវិស័យអប់រំកាយនិង កីឡានៅកម្ពុជាយើង បើប្រៀបធៀបជា មួយបណ្ដាប្រទេសជិតខាងយើងនៅលើ ឆាកអន្តរជាតិ យើងសង្កេតឃើញថា វិស័ យអប់រំកាយនិងកីឡា ជាពិសេសកិត្យានុ ភាពជាតិរបស់យើងនៅលើឆាកអន្តរជាតិពិតជានៅមានកម្រិតនៅឡើយ ។ប្រការនេះគឺដោយសារយើងនៅមានបញ្ហាប្រ ឈមមួយចំនួននៅសេសសល់មិនទាន់ទទួលបានការដោះស្រាយនៅឡើយ។
ឯកឧត្ដម​បញ្ជាក់ថា បញ្ហាប្រឈមមួយ ចំនួនមានលក្ខណៈអត្តនោម័តមិនពិបាកក្នុងការដោះស្រាយ មានបញ្ហាប្រឈមមួយចំនួនទៀតមានលក្ខណៈសត្យានុម័តដែលតម្រូវឲ្យមានការរួបរួមគ្នាដើម្បីដោះ ស្រាយទើបសម្រេចបាន មានបញ្ហាប្រឈ មមួយ ចំនួនទៀតដែលជាផលពិបាកកើតឡើងឬលេចចេញពីការវិវឌ្ឍរីកចម្រើនរបស់វិស័យអប់រំកាយនិងកីឡានៅក្នុងប្រទេសឬនៅលើឆាកអន្តរជាតិដែលទាមទារផងដែរតែឲ្យមានដំណោះស្រាយជាប្រចាំបញ្ហាប្រឈមទាំងអស់នេះមួយចំនួនយើងអាចដោះស្រាយក្នុងក្របខ័ណ្ឌបច្ចេកទេសប៉ុន្តែបញ្ហាប្រឈមមួយចំនួនទៀតអត់មានដំណោះស្រាយក្នុងទិដ្ឋភាពច្បាប់ទើបអាចសម្រេចបាន គឺក្នុងមូលហេតុនេះហើយទើបក្រសួងអប់រំយុវជននិងកីឡាបាន សម្រេចឲ្យមានការបង្កើតគណៈកម្មការមួយ ដើម្បីធ្វើការសិក្សាស្រាវជ្រាវការតាក់ តែងច្បាប់ស្ដីពីការគ្រប់គ្រងវិស័យអប់រំ កាយនិងកីឡារបស់យើងនេះឡើងគណៈ កម្មការបានរៀបចំអង្គសិក្ខាសាលាជាលើកទី ២ ហើយពេលនេះគឺដើម្បីស្វែងរកធាតុចូលក្នុងការតាក់តែងច្បាប់របស់យើង៕