ឯកឧត្តម ខៀវ កាញារីទ្ធគាំទ្រសិក្ខាសាលាស្តីពីការប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាពគ្រួសារ

វិទ្យុជាតិកម្ពុជា​៖

Mc៖ ឯកឧត្តម ខៀវ កាញារីទ្ធគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលាស្តីពីការប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាពគ្រួសារដែលរៀបចំឡើងដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខា ក្រសួង ព័ត៌មាន ។
ក្នុងពិធីបិទ សិក្ខា សាលាស្តីពីការប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាព គ្រួសារនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានកោតសរសើរចំពោះលទ្ធផលល្អដែលសិក្ខាកាមទាំអស់ ជានារីក្នុងក្រសួង ព័ត៌មានទទួលបានក្នុងសិក្ខាសាលានាឱកាសនេះ ហើយក៏អរគុណចំពោះលោកគ្រូ ២ រូប ដែលបានមកធ្វើបទបង្ហាញ ស្តីពីការរៀបចំឯកសារគម្រោងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជា ការប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាព គ្រួសារ ។ទាក់ទងទៅនិងខ្លឹមសារសំខាន់ នៃអង្គសិក្ខាសាលានាឱកាសនេះឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ថា មន្រ្តីរាជការទាំងអស់មិនមែនធ្វើការ ២៤ ម៉ោង សម្រាប់បំរើ រដ្ឋ នោះទេ គឺមានពេលខ្លះ សម្រាប់ប្រកបរបរបន្ថែមលើជំនាញដែលខ្លួនមាន ដើម្បីជីវភាពគ្រួសារ បានល្អប្រសើរ តាមរយៈការបង្កើតនូវអ្វីដែលមានបានកាន់តែល្អ មិនមែនក្នុងផ្លូវ អាក្រក់នោះ ទេ ហើយត្រូវមាន របៀបនៃការគិត ទុកចិត្ត និងស្គាល់ពីសមត្ថភាពខ្លួនឯងអោយបានច្បាស់ ព្រមជាមួយការប្រើ កំលាំងរួម សួរនាំពីអ្នកជំនាញ និងអ្នកស្គាល់គ្នា ការសិក្សាស្រាវជ្រាវ បន្ថែម ទើបធ្វើអោយអ្វី ដែលយើងត្រូវធ្វើនោះទទួល បានជោគជ័យ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការសរសើរ និងគាំទ្រដល់សកម្មភាពការងាររបស់ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍សាខា ក្រសួងព័ត៌មាន ដែលមានលោកជំទាវសាស្ត្រាចារ្យ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសតែងបានលើកជាគំនិតល្អៗ ក្នុងការ ជួយដល់នារីៗ អោយទទួលបានបទពិសោធន៍ច្រើន មានចំណេះដឹងទូលំទូលាយ មានគំនិត ច្នៃប្រឌិត ក្នុងការងារ ក្នុងមុខរបរ រកស៊ី និងក្នុងគ្រួសារ។
សូមបញ្ជាក់ថា សិក្ខាសាលាដែលបានដំណើរការមកអស់ពេល២ថ្ងៃនេះ មានសិក្ខាកាមចូលរួមជាង មួយរយ នាក់ មកពីគ្រប់អគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រួងព័ត៌មាន ដោយទទួលបាន ចំណេះដឹងទាក់ទងទៅនិងការលើកកម្ពស់ស្មារតី បង្កើនសមត្ថភាព យល់ដឹង បង្កើនគំនិត ច្នៃប្រឌិត ភាពជឿជាក់ ស្គាល់ពី ទេពកោសល្យពិតរបស់ខ្លួន ដើម្បីប្រើប្រាស់ជា ចំណេះដឹង ក្នុងការអភិវឌ្ឍ ជាពិសេស ចំណេះ ដឹងទៅលើផ្នែកហិរញ្ញវត្ថុ និង បង្ហាញពីការយក ចិត្តទុក ដាក់ របស់ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន៕