អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាទទួលអំណោយជាទឹកផ្លែឈើចំនួន ៥០កេសពីក្រុមហ៊ុន Cambodia DTV Network

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២២ ០៧ ២០២០


MC៖អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាទទួលអំណោយជាទឹកផ្លែឈើចំនួន ៥០កេសពីក្រុមហ៊ុន Cambodia DTV Network សម្រាប់ចែកជូនទៅដល់មន្រ្តីរាជការក្រោមឱវាទទុកពិសាររួមគ្នា។
ពិធីប្រគល់និងទទួលទឹកផ្លែឈើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិ និង លោក បាញ់ ភុត ភ្នំណាផា អគ្គនាយកក្រុមហ៊ុន Cambodia DTV Network Limited ។
លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ថា ផលិតផលទឹកក្រូចនេះ ជាផលិតផលរបស់ប្រទេសថៃ ដើម្បីផ្តល់ជូនមន្រ្តីរាជការ បានភ្លក់រសជាតិទឹកផ្លែឈើដែលមានឱរស់ជាតិឆ្ងាញ់ និងជំនួយសុខភាព។
លោកជំទាវឈឹមពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានថ្លែងអំណរគុណដល់លោកអគ្គនាយក្រុមហ៊ុនដែលផ្តល់ទឹកផ្លែឈើទំាងនេះមកដល់វិទ្យុជាតិកម្ពុជា សម្រាប់បរិភោគ ក្រោយពេលបំពេញការងារនឿយហត់អស់កម្លាំង ៕