សម្តេចតេជោមានប្រសាសន៍ថាជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់កម្រិតណាមួយតែមិនអាចសម្លាប់កម្ពុជាឡើយ

វិទ្យុជាតិកម្ពុជា ៖


MC៖ សម្តេចតេជោមានប្រសាសន៍ថាជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់កម្រិតណាមួយតែមិនអាចសម្លាប់កម្ពុជាឡើយ ដោយសារតែរាជរដ្ឋាភិបាលបានដាក់ចេញនៅយុទ្ធសាស្រ្តគោលនយោបាយ ក្នុងការបង្ករបង្កើនផលិតផលកសិកម្មដើម្បីទ្រទ្រង់ជីវភាពគ្រួសារ សង្គមជាតិ ព្រមទាំងអាចនាំចេញទៅក្រៅផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ទោះបីកម្ពុជារងផលប៉ៈពាល់ដោយជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែមិនអាចសម្លាប់សេដ្ឋកិច្ចកម្ពុជាឡើយ ដូច្នេះយើងត្រូវប្រែក្លាយ ពីវិបត្តិកូវីដទៅជាឱកាសមួយក្នុងការបង្កើនផលិតកម្មស្បៀង ព្រោះបរទេសអាចកាត់បន្ថយ ការបញ្ជាទិញសម្លៀកបំពាក់ និងសម្ភារផ្សេងៗបាន តែមិនអាចកាត់បន្ថយការទិញស្បៀងច្រកក្រពះបានឡើយ ។
សម្តេចតេជោបានបញ្ជាក់ថា ប្រទេសដែលផលិតស្បៀងដូចជាកម្ពុជាយើងនេះ ពិតជា ត្រូវប៉ាន់ ដែលប្រែក្លាយ វិបត្តិនេះទៅជាឱកាសរបស់កម្ពុជា ដើម្បីពង្រីកទីផ្សារនាំចេញស្បៀងគ្រប់ប្រភេទទៅ ក្រៅប្រទេសក្នុងការលើកកម្ពស់ជីវភាពកសិករយើង។
(សំឡេង) covid អាចបំផ្លាញយើងក្នុងកម្រិតណាមួយតែមិនអាចសម្លាប់យើងបានទេមូលហេតុអ្វីបានខ្ញុំធានាថាមិនអាចសម្លាប់យើងបានធ្វើយ៉ាងមិចកុំឲ្យខ្មែរអត់អង្ករស៊ីចឹងបានវិស័យកសិកម្មឥឡូវនេះមិនមែនគ្រាន់តែជាសក្កានុពលតែវាជាឱកាសព្រមគ្នានៅលើពិភពលោកគេអាចបន្ថយការការជិះយន្តហោះ យន្តហោះ ធ្លាប់តែមួយថ្ងៃបួនប្រាំរយជើងចុះមកស្រុកខ្មែរ ឥឡូវក្នុងមួយថ្ងៃចុះចតតែ១០ជើងប៉ុណ្ណោះក្នុងមួយថ្ងៃ។ យន្តហោះធ្លាប់តែហោះរាប់ម៉ឺនជើងក្នុងមួយថ្ងៃនៅលើពិភពលោកឥឡូវយន្តហោះ ដេកស្ងៀមទាំងអស់គេអាចផ្អាកធ្វើដំណើដើរលេងគេអាច ផ្អាកទិញសម្លៀកបំពាក់ ទិញឡានទិញម៉ូតូក៏ប៉ុន្តែគេមិនអាចផ្អាកទិញរបស់សម្រាប់ច្រកក្រពះបានទេដូច្នេះប្រទេសដែលមានការផលិតស្បៀងគឺជាប្រទេសត្រូវប៉ាន់ គឺឱកាសរបស់យើងត្រូវប្រែក្លាយវិបត្តិនេះឲ្យទៅជាឱកាសរបស់កម្ពុជាដើម្បីពង្រីកទីផ្សារនាំចេញប្រភេទស្បៀង មិនមែនគ្រាន់តែអង្ករទេយើងនាំចេញទាំងដំឡូងមីនាំចេញស្វាយ នាំចេញចេកនាំចេញអ្វីដែលជាប្រភេទស្បៀង។ ព្រោះអាសត្វនិងគោយន្តត្រាក់ទ័រទុកវាចោលមិនអីទេ អញ្ចឹងបានខ្លះថាដូចគោគ្នាប៉ុន្តែតែអាមួយគោស៊ីស្មៅអាមួយទៀតគោអត់ស៊ីស្មៅចឹងបានជាឥឡូវគោនៅស្រុកយើងធ្លាក់ចុះដោយសារអាគោធម្មជាតិវិញប្រើវាក៏ឲ្យស្មៅស៊ីអត់ប្រើវាក៏ឲ្យស្មៅស៊ី ដ៏អាគោយន្តប្រើរួចយកទៅទុកដ៏ពេលប្រើចាក់ប្រេងទៅបណ្តាយយើងអាចទុកគោយន្តឡានចោលបានយើងអាចជិះកង់ប្រសិនវាលំបាកប៉ុន្តែងរឿងស្បៀងច្រកក្រពះត្រូវតែមានចឹងបានយើងត្រូវបង្កើនការផលិតស្បៀងនៅ អ្វីដែលប្រជាជនយើងត្រូវការនៅអ្វីដែលតំបន់និងពិភពលោកត្រូវការ៕
តាមរបាយការណ៍របស់ក្រសួងកសិកម្មរក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា ទោះបីកម្ពុជាកំពុងទទួលរងនូវហានិភ័យពីវិបត្តិនៃកូវីដ១៩យ៉ាងណាក្តី តែការងារបង្កបង្កើនផលនៅទូទាំងប្រទេស នៅតែមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងនោះ ការងារបង្ក បង្កើនផលអនុវត្តបានជាង ២លាន៩ម៉ឺនហិកតា ស្មើនឹងជាង ៨០% នៃផែនការជាង២លាន ៥ ម៉ឺនហិកតា លើសឆ្នាំមុនជាង ២៤ម៉ឺនហិកតា ធៀបនឹងរយៈពេលដូចគ្នា។ រីឯការភ្ជួររាស់រៀបចំដីដោយគ្រឿងយន្តកសិកម្ម ស្មើនឹងជាង ៩៩% និងដោយគោក្របី ស្មើនឹង ០.៦២%។ ចំពោះការងារប្រមូលផលស្រូវស្រាលដើមរដូវវស្សាសម្រេចបានជាង ៤១ពាន់ហិកតា៕