ធនាគារពិភពលោកចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី ចំនួន ៣៧០លានដុល្លារអាមេរិកដើម្បីជួយដល់កសិករហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃទី២០ ខែកក្កដា នាយកដ្ឋានហិរញ្ញវត្ថុនៃប្រទេសហ្វីលីពីនបាននិយាយថា ប្រទេសហ្វីលីពីន និងធនាគារពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីដែលមានតម្លៃ ៣៧០លានដុល្លារអាម៉េរិកសម្រាប់គម្រោងមួយជួយដើម្បីគាំទ្រដល់កសិករក្នុងស្រុក។

កិច្ចព្រមព្រៀងប្រាក់កម្ចីនេះត្រូវបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីន លោក Carlos Dominguez និងលោក Achim Fock នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកសម្រាប់ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃ។

គម្រោងនេះមានគោលបំណងពន្លឿនដំណើរការនៃការបែងចែកដីប្រហែល ១,៤លានហិកតាដែលគ្របដណ្តប់ដោយកម្មវិធីកំណែទម្រង់កសិកម្មគ្រប់ជ្រុងជ្រោយរបស់ប្រទេស (CARP) ហើយបន្ទាប់មកផ្តល់ ប័ណ្ណកម្មសិទ្ធិបុគ្គលដល់ដីឡូត៍ទាំងនេះដល់ប្រជាកសិករប្រមាណ ៧៥០.០០០នាក់។

លោក Dominguez បាននិយាយថា «គម្រោង SPLIT នឹងធ្វើឱ្យប្រសើរឡើងនូវភាពទន់ខ្សោយរបស់កសិករ និងអាចឱ្យពួកគេទទួលបានឥណទាន និងជំនួយពីរដ្ឋាភិបាល»។

ប្រាក់កម្ចីនេះនឹងជួយដល់កម្មវិធីស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសហ្វីលីពីន។

រដ្ឋាភិបាលបានបែងចែកដីប្រមាណ ៤,៨លានហិកតាដល់អ្នកទទួលផលកំណែទម្រង់កសិកម្មចំនួន ២,៨លាននាក់ក្រោមកម្មវិធីកំណែទម្រង់ ប៉ុន្តែមានតែ ៥៣ភាគរយប៉ុណ្ណោះដែលមានទម្រង់ជាកម្មសិទ្ធិឯកជន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)