សម្តេចប្រធានព្រឹទ្ធបន្តរំលឹកឱ្យប្រជាពលរដ្ឋអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញដើម្បីការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖សម្តេចភក្តី សាយ ឈុំប្រធានព្រឹទ្ធបន្តរំលឹកប្រជាពលរដ្ឋចូលរួមការពារប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩ តាមរយៈការអនុវត្តតាមការនែនាំរបស់ក្រសួងសុខាភិបាលដើម្បីចៀសផុតពីការ​ចំណងនៃជំងឺមួយនេះ ។

ក្នុងឱកាសចុះសួសុខទុក្ខប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានី​ភ្នំពេញកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា មានប្រសាសន៍ថា បើទោះបីជាកម្ពុជាមិនទាន់មានការឆ្លងរាតត្បាតជំងឺកូវីដ-១៩ក្នុងសហគមន៍ក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្ពួនឡើយ ។ ត្រូវប្រុងប្រយ័ត្ននិងអនុវត្តខ្ជាប់ខ្ជួននូវបណ្តាវិធាន​ការនានាដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញបានណែនាំ ដូចជា៖ ការអនុវត្តអនាម័យខ្លួនប្រាណ,គម្លាតសុវត្ថិភាពសង្គម និងបុគ្គល ហើយចូរព្យាយាមនៅផ្ទះឲ្យបានច្រើនបើមិនមានការចាំបាច់ និងត្រូវពាក់ម៉ាស្សការពារនៅពេលធ្វើការងារ ពេលធ្វើដំណើរ និងនៅទីកន្លែងដែលមានមនុស្សអ៊ូអរ។

សម្តេចបញ្ជាក់ថាក្នុងករណីមានការសង្ស័យឬមានអាការៈមិនស្រួលខ្លួនដូចជាមានគ្រុនក្តៅ ក្អក ពិបាក​ដកដង្ហើមត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញ ឬទាក់ទងសួរព័ត៌មានពីខ្សែទូរស័ព្ធលេខ១១៥ជាបន្ទាន់។ប្រជាពលរដ្ឋម្នាក់ៗត្រូវបង្កើនការប្រុងប្រយ័ត្ន និងចេះការពារខ្លួនដោយខ្លួនឯង គឺដើម្បីការពារខ្លួនយើងផ្ទាល់ ការពារក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់របស់ខ្លួន និងការពារសហគមន៍ និងសង្គមជាតិទាំងមូលផងដែរ៕