ក្រសួងសាធារណការបង្កើតកម្មវិធីលើទូរស័ព្ទដៃឱ្យពលរដ្ឋដឹងពីសេវាសាធារណ:ដឹកជញ្ជូនផ្លូវគោក

វិទ្យុជាតិកម្ពុជា វ៉ាង ភក្តី ១៥ ០៧ ២០២០

MC:  ក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើតកម្មវិធីមួយ ឬហៅភាសាបច្ចេកទេសហៅថា app នៅលើទូរស័ព្ទដៃ ដើម្បីឱ្យប្រជាពលរដ្ឋដឹងពីព័ត៌មានសេវាសាធារណ:ដឹកជញ្ជូនផ្លូវគោក។

  កម្មវិធីលើទូរស័ព្ទដែលត្រូវបានបង្កើតឡើងនេះឈ្មោះថា «សេវាសាធារណៈដឹកជញ្ជូនផ្លូវគោក» ដោយអាចតម្លើងបាននៅលើទូរស័ព្ទដៃវៃឆ្លាតទាំងប្រព័ន្ធ iOS និងប្រព័ន្ធាំ Android។

  ប្រជាពលរដ្ឋអាចទាញយកមកតំម្លើងនៅលើទូរស័ព្ទដៃ ដើម្បីឆែកមើលពីព័ត៌មានពីតម្រូវការឯកសារ ពីតំម្លៃសេវារដ្ឋបាលនៃការផ្តល់សេវាសាធារណ:ដឹកជញ្ជូនផ្លូវគោករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដូចជា៖ ការចុះបញ្ជីយានជំនិះ ការផ្តល់បណ្ណបើកបរ ការត្រួតពិនិត្យបច្ចេកទេសយានជំនិះ ការផ្តល់លិខិតអាជីវកម្មដឹកជញ្ជូនផ្លូវគោក ជាដើម។

  កម្មវិធីនេះ ក៏ជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការពិនិត្យ QR code លើបណ្ណសម្គាល់យានជំនិះ លើស្លាកលេខ លើបណ្ណបើកបរយានជំនិះ និងលើវិញ្ញាបនបត្រត្រឹមត្រូវផងដែរ៕