គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ១៣នាក់ និងរបួស ១៤នាក់ កាលពីថ្ងៃទី១៣ ខែកក្ដដា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៤ កក្ដដា ២០២០


MC៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៣ ខែកក្ដដាបានសម្លាប់មនុស្ស ១៣នាក់ និងរបួស ១៤នាក់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៦លើក ក្នុងនោះបណ្តាលឲ្យមានអ្នកស្លាប់ ១៣នាក់ របួសធ្ងន់ ៦នាក់ និងរបួសស្រាល ៨នាក់ មូលហេតុបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង បត់មិនប្រយ័ត្ន និងស្រវឹង ដែលនាំឲ្យម៉ូតូ ១៨គ្រឿង រថយន្តធុនតូច ៧គ្រឿង រថយន្តធុនធំ ៣គ្រឿង ថ្មើរជើង ១នាក់។
ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នាតាមរយៈប្រកាន់ភ្ជាប់នូវ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕