សម្តេចតេជោហ៊ុនសែននឹងអញ្ជើញពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញទៅពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃស្អែកនេះ។
បើគ្មានអ្វីប្រែប្រួលទេ នៅព្រឹកថ្ងៃទី១៤ ខែ កក្កដា ២០២០ស្អែកនេះ សម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅពិនិត្យមើលមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
មជ្ឈមណ្ឌលនេះ មានផ្ទៃដីជាង១៦ ហិកតាដោយមានស្រះចិញ្ចឹម ស្រះមេពូជ អាងស្តុកទឹក អគារភ្ញាស់ និង មន្ទីរពិសោធន៍។មជ្ឈមណ្ឌលមានភារកិច្ចបន្សុតនិង បង្កាត់ពូជត្រី,អភិរក្សពូជត្រីទឹកសាបដែលជិតផុតពូជ,សិក្សាស្រាវជ្រាវពូជនិងផ្សព្វផ្សាយ,បណ្តុះបណ្តាលបច្ចេកទេសដល់ប្រជាកសិករ និងផ្តល់ប្រឹក្សាយោបល់អំពី បញ្ហាផ្សេងៗដែលកើតមាននៅក្នុងផលិតកម្មវារីវប្បកម្ម ។ មជ្ឈមណ្ឌលបានធ្វើការសិក្សាស្រាវជ្រាវបង្កាត់ពូជត្រីដោយបានចែកចេញជាត្រីផលិតកម្មមានដូចជា ត្រីពោ ត្រីប្រា ត្រីអណ្តែងរឹង អណ្តែងទន់ ត្រីឆ្ពិន ត្រីកាប បង្កង និងកង្កែប ៕