អត្តពលិកតេក្វាន់ដូ WTចំនួន២៦នាក់ចូលរួមការប្រកួតមេគុនតាមអនឡាញលើកទី៣

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTបានសហការជាមួយបណ្ឌិតសភាតេក្វាន់ដូកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២០ រៀបចំការប្រកួតមេគុនតាមអនឡាញលើកទី៣ នៅសាលបណ្ឌិតសភាតេក្វាន់ដូកម្ពុជានៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីពង្រីកសមត្ថភាពកីឡាករ-កី ឡាការិនី ហ្វឹកហាត់តាមផ្ទះឲ្យកាន់ខ្លាំងឡើងថែមទៀត។
លោក គង់ សក្ខិដា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានប្រាប់ឲ្យដឹងថា ការប្រកួតមេគុនតាមអនឡាញលើកទី៣នេះ មានក្លិបចំនួន៦ មកពីខេត្តបាត់ដំបង ប៉ោយប៉ែត និងរាជធានីភ្នំពេញ ដែលមានកីឡាករ-កីឡាការិនី ចូលរួមចំនួន២៦នាក់ ។
លោកឲ្យដឹងទៀតថា ដំបូងយើងតម្រូវឲ្យក្លិបកីឡាតេក្វាន់ដូWT ជាសមាជិកខេមរសហព័ន្ធ ត្រូវថតវីដេអូកីឡាករ-កីឡាកា រិនីប្រឡងផ្ញើមកខេមរសហព័ន្ធ រួមមានឈ្មោះក្លិប ឈ្មោះកីឡាករ-កីឡាការិនី និងប្រភេទខ្សែក្រវាត់។លោកបានបន្តថា យើងទុកឲ្យឱកាសរយៈពេល១០ថ្ងៃដើម្បីបញ្ជូនវីដែអូកីឡាករ-កីឡាការិនីចូលរួមប្រឡង ហើយគណៈកម្មការសម្រេចជ្រើសរើសប្រកួតប្រឡងតាមអនឡាញ ដោយមានអាជ្ញាកណ្តាល និងចៅក្រមចំនួន៣។
លោកបញ្ជាក់ថា ការប្រលងនេះយើងមានការពិបាកខ្លះ ដោយសារឳពុកម្តាយកីឡាករ-កីឡាការិនី ដែលមានខ្សែក្រវាត់ក្រោមពណ៌ក្រហម មិនអនុញ្ញាតខ្លាចមេ រោគកូរ៉ូណា ៕