ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ក្រើនរំលឹកព្រះសង្ឃឱ្យប្រុងប្រយ័ត្នចំពោះករណីអគ្គិសភ័យ

វិទ្យុជាតិកម្ពុជា ៖ គឹមហឿនស្ទឹងត្រែង ១០/ ០៧ /២០២០


MC៖ ឯកឧត្តមប្រធានក្រុមប្រឹក្សា ខេត្តស្ទឹងត្រែងបានក្រើនរំលឹកទៅដល់ព្រះសង្ឃគណកម្មការគ្រប់វត្ត ត្រូវលើកម្ពស់ប្រុងប្រយ័ត្នចំពោះការដុត ធូប ទៀន នៅក្នុងឱកាសបុណ្យចូលព្រះវស្សានេះ។
ក្នុងឱកាសប្រគេនទៀនព្រះវស្សានៅ (វត្តបញ្ញាវរារាម) ហៅវត្ត ស្រែក្រសាំង នៅថ្ងៃទី១០ខែកក្តដា នេះឯកឧត្តមឈាងឡាក់ប្រធានក្រុមប្រឹក្សាខេត្ត ស្ទឹងត្រែង មានប្រសាសន៍ក្រើនរំលឹក ដល់ព្រះសង្សគ្រប់ព្រះអង្គ គណកម្មការគ្រប់វត្តនៅក្នុងខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការដុតទៀន ធូបចោលមិនបានពិត្យពិច័្ចយ ខ្លាចបណ្តាលឱ្យមានអគ្គិសភ័យកើតឡើង។
ឯកឧត្តមប្រធានក្រុមប្រឹក្សាមានប្រសាសន៍ទៀតថា៖ទីអារាមទីកន្លែងស្រែបុណ្យ និងបានផ្តល់ពុទ្ធិគ្រប់យ៉ាង ដល់ប្រជាពលរដ្ឋគ្រប់រូប និង កូនចៅ យើងឱ្យប្រកាន់នៅសេចក្តីល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ដូច្នេះសូមព្រះសង្ឃគ្រប់ព្រះអង្គ និងគណកម្មការ គ្រប់វត្ត ប្រតិបត្តិ ជាគំរូសម្រាប់ជួយលើកស្ទួយវិស័យសាសនាផង និងដល់សង្គមជាតិយើងផង។
លោកស៊ីសួន អភិបាលខេត្តស្តីទី ខេត្តស្ទឹងត្រែងមានប្រសាសន៍ផងដែរថា៖ ផ្នែកព្រះពុទ្ធសាសនា ពិតជាមានតម្លៃ សម្រាប់ដឹកនាំ ឱ្យយុវជន ជំនាន់ក្រោយ ប្រតិបត្តិ ធ្វើខ្លួនជាប្រជាពលរដ្ឋល្អ បន្តរួមគ្នាកសាង ផ្នែកព្រះពុទ្ធសាសនា ឱ្យបានរីកចំរើនឡើង។
ព្រះតេជគុណព្រហ្ម រឹទ្ធី ចៅអធិការ(វត្តបញ្ញាវរារាម)ហៅស្រែក្រសាំង មានសង្ឃថេរៈដីកាគាំទ្រចំពោះ ការក្រើនរំលឹកនេះ ព្រោះនៅរដូវបុណ្យចូលព្រះវស្សាព្រះសង្ឃតែដុតទៀនធូបដូច នេះត្រូវតែមានការប្រុងប្រយ័ត្នទើបយើងរក្សារបាននូវសុខសុវត្ថិភាពនិងភាពសុខសាន្តទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ រួមទំាងថវិកាផង ត្រូវបានប្រគេនព្រះសង្ឃ ចំនួន៦៣អង្គ និងយាយជីតាជី នៅក្នុងវត្តចំនួន១៣ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។