ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តកម្ចី ២៥០លានដុល្លារ ដើម្បីគាំទ្រកម្ពុជាតាម រយៈការ ពង្រឹង ប្រព័ន្ធគាំពារសុខភាព និងសេដ្ឋកិច្ចក្នុងការឆ្លើយតបនឹងជំងឺ កូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន អនុម័តកម្ចីចំនួន ២៥០លានដុល្លារដើម្បីជួយរាជរដ្ឋាភិ បាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត ដែលបង្កដោយវីរុស កូ រ៉ូ ណា (COVID-19) តាមរយៈការពង្រឹងប្រព័ន្ធគាំពារសុខភាពក្នុងប្រទេសបង្កើន ជំនួយសង្គមដល់ប្រជាពល រដ្ឋ ក្រីក្រ និងងាយរងគ្រោះព្រមទាំងផ្តល់ការគាំទ្រសេដ្ឋកិច្ចសម្រាប់អាជីវកម្ម  ដែលរួមមាន សហគ្រាសខ្នាតតូចនិង មធ្យមផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី។

លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានមាន ប្រសាសន៍ថា ដោយបន្ថែមថាកម្ពុជាមានកំណត់ត្រានៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ ប៉ុន្តែ COVID-19 គំរាមធ្វើឱ្យថយចុះនូវការរីកចម្រើនក្នុងការកាត់បន្ថយភាពក្រីក្រជាពិសេសក្នុងចំណោម ក្រុមងាយរងគ្រោះដូចជាស្រ្តីនិងកម្មករចំណាកស្រុក។ លោកបានបញ្ជាក់ថាការគាំទ្រ នេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃជំងឺរាតត្បាតនេះលើសុខភាព សង្គម និងសេដ្ឋកិច្ច។ កម្ចីនេះជាផែនការចូលរួមរយៈពេលវែងរបស់ ADB ដែលផ្តោតទៅលើការគាំទ្រការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងនិរន្តរភាពហិរញ្ញវត្ថុសាធារណៈរបស់ កម្ពុជា លោកបានបន្ដថា ប្រទេសកម្ពុជាងាយរងគ្រោះខ្លាំងពីផល ប៉ះ ពាល់អវិជ្ជមាននៃ COVID-19 ដោយសារសេដ្ឋកិច្ច បើកចំហ មូលដ្ឋានសេដ្ឋកិច្ចចង្អៀត និង ប្រជាពលរដ្ឋចល័តច្រើន។ទន្ទឹមនេះ ADB រំពឹងថាសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ ចុះក្នុងរង្វង់ –,៥ភាគរយក្នុងឆ្នាំ២០២០ដោយសារការថយចុះនៃវិស័យទេសចរណ៍ការនាំចេញសម្លៀក បំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ តិចជាងមុន និងការចុះថយនៃសកម្មភាពសំណង់។ហានិភ័យ នៃការធ្លាក់ចុះនេះអាចនឹងនាំឱ្យប្រជាពលរដ្ឋប្រមាណ ,៣លាននាក់ ទៀតធ្លាក់ ក្នុង ភាពក្រីក្រ។

សូមរម្លឹកថា កាលពីខែមីនា ឆ្នាំ២០២០នេះ កម្ពុជាប្រកាសដំណើរការការឆ្លើយតប ស៊ី ជម្រៅ ទៅនឹង COVID-19 ជាមួយនឹង កញ្ចប់ថវិកាវិធានការដំបូងសរុប ៨១៥,៧លាន ដុល្លារដែលស្មើនឹង៣,២ភាគរយនៃផលិតផលក្នុងស្រុកសរុបរំពឹងទុកសម្រាប់ឆ្នាំ២០២០។ទាំងនេះរួមបញ្ចូលនូវការគាំទ្រទៅលើប្រព័ន្ធសុខាភិបាលដើម្បីត្រៀមបង្ការការ កើនឡើង នៃករណីCOVID-19 សម្រាប់កម្មករ និងសហគ្រាសដែលរួមមានការចាក់បញ្ចូលដើមទុន ១៥០លានដុល្លារដើម្បីគាំទ្រធនាគារដែលផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូចនិងមធ្យម។កញ្ចប់ ថវិកាគាំទ្រនេះ រួមមាន៣០០លានដុល្លារ សម្រាប់ការផ្តល់ជំនួយជាសាច់ប្រាក់ដល់គ្រួសារ ក្រីក្រ និងងាយរងគ្រោះដែលមាន ក្នុងបញ្ជីទិន្នន័យរបស់រាជរដ្ឋាភិបាល។ ចំពោះបញ្ជីទិន្ន ន័យ (IDPoor)នេះ មានបញ្ចូលគ្រួសារក្រីក្រ២,៤លាន គ្រួសារ ហើយកំពុងត្រូវបានបញ្ចូលបន្ថែម គ្រួសារដែលរងប៉ះពាល់ដោយ COVID-19 កម្មវិធីគាំទ្រការចំណាយ និងឆ្លើយតប សកម្មភាពទៅនឹងCOVID-19 របស់ADB (ដែលហៅកាត់ថាCARES)  ត្រូវបាន ផ្តល់ថវិកា តាម រយៈជម្រើសឆ្លើយតបនឹងជំងឺរាតត្បាតCOVID-19 (ហៅកាត់ថា CPRO)ក្រោមការ ជ្រោម ជ្រែង របស់ADBដើម្បីដោះស្រាយដំណើរសេដ្ឋកិច្ចមិនប្រក្រតី។ CPRO ផ្តួចផ្តើម ឡើង តាមរយៈជំនួយរបស់ADBដែលត្រូវបានពង្រីករហូតដល់២០ពាន់លានដុល្លារ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ សម្រាប់សមាជិកជាប្រទេស កំពុងអភិវឌ្ឍន៍ក្នុងការឆ្លើយតបនឹង ជំងឺរាត ត្បាត។

ក្រៅពីនេះ កម្មវិធីនេះក៏រួមបញ្ចូលនូវក្របខ័ណ្ឌចូលរួមរបស់ប្រទេស ដែល ទទួល បាន ការគាំទ្រ ដើម្បីធានាថារាជរដ្ឋា ភិបាល និងADB  បន្តកិច្ចពិភាក្សាគោល នយោបាយ ជុំវិញ ការ អនុវត្ត និងតាមដានការឆ្លើយតបទៅនឹង COVID-19 របស់កម្ពុជា។ ក្របខ័ណ្ឌនេះ ក៏រួម មានការប្រឹក្សាយោបល់ជាមួយវិស័យឯកជន និងអង្គការ សង្គមស៊ីវិល។ កម្មវិធីនេះ ក៏ផ្សា ភ្ជាប់ទៅនឹងសកម្មភាពគាំទ្របច្ចុប្បន្នរបស់ ADB សម្រាប់កំណែទម្រង់ ការគ្រប់គ្រង ហិរញ្ញ វត្ថុ សាធារណៈដើម្បីពង្រឹងអភិបាលកិច្ចនិងតម្លាភាពព្រមទាំងបង្កើនប្រសិទ្ធផល ក្នុងការ បង្កើត គោលនយោបាយ និងថវិកា ការតាមដានការចំណាយ និង សវន កម្ម។ 

កម្មវិធី CAREនេះ ត្រូវបានបង្កើតឡើងដោយមានការសម្របសម្រួលជាមួយ ដៃគូ អភិវឌ្ឍន៍នានា  និងបំពេញបន្ថែមទៅនឹងការគាំទ្ររបស់ADB បច្ចុប្បន្នដើម្បីផ្គត់ផ្គង់ឧបករណ៍ ត្រួតពិនិត្យសីតុណ្ហភាពសម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យអន្តរជាតិ និងធានាការផ្តល់បច្ចុប្បន្នភាព ទៀងទាត់ដល់វេបសាយក្រសួងសុខាភិបាលដែលបង្ហាញរបាយការណ៍តាមដានCOVID-19 និងព័ត៌មានពាក់ព័ន្ធផ្សេងៗរាល់ថ្ងៃ។ នេះគឺជាផ្នែកមួយនៃសក្តានុពលភាពដ៏រឹងមាំនៃគម្រោងវិនិយោគនិងជំនួយបច្ចេកទេសដែលផ្សាភ្ជាប់ទៅនឹងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសសម្រាប់កម្ពុជា របស់ADB ចាប់ពីឆ្នាំ២០១៩២០២៣ ហើយគាំទ្រដល់ការស្តារ ឡើង វិញក្រោយពីការរាតត្បាតនៃCOVID-19

លោក Masatsugu Asakawa បានបញ្ជាក់បន្ថែមថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញានាំ មកនូវវិបុលភាពបរិយាប័ន្ន ភាពធន់ និងនិរន្តរភាពសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ហើយ ស្របពេលជាមួយគ្នានេះក៏នឹងបន្តរក្សាចីរភាពនៃកិច្ចខិតខំរបស់ខ្លួនក្នុងការលុបបំបាត់ភាពទីទ័លក្រផងដែរ៕

ដោយ រិទ្ធី