មន្រ្តីជំនាញខេត្តមណ្ឌលគិរីចុះត្រួតពិនិត្យទំនិញខូចគុណភាពនិងផ្សព្វផ្សាយខិតប័ណ្ណ អំពីអំពើមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ

វិទ្យុជាតិកម្ពុជា ស៊ីផុន ហ៊ុងគ្រី ភ្នាក់ងារខេត្តមណ្ឌលគិរី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០


MC៖ មន្រ្តីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តមណ្ឌលគិរី ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងនឹងបទល្មើសសេដ្ឋកិច្ចខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅតាមតូបលក់ចាប់ហ៊ួយនានា និងផ្សព្វផ្សាយខិតប័ណ្ណ (Flyer) លើខ្លឹមសារការស្វែងយល់អំពីអំពើមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា និងនៅតាមបណ្តាក្រុង/ស្រុក ក្នុងខេត្តមណ្ឌលគិរី ដើម្បីធានាផលប្រយោជន៍អ្នកប្រើប្រាស់ និងសុខុ មាលភាពប្រជាពលរដ្ឋ។
លោក ចាន់ វាសនាប្រធានសាខា ក.ប.បខេត្ត បានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺផ្តោតសំខាន់ទៅលើទំនិញវេចខ្ចប់ស្រាប់ ភេសជ្ជៈ និងចំនីអាហារដែលអាជីវករដាក់តាំងលក់ នៅតាមផ្ទះលក់ចាបហ៊ួយនានា ដើម្បីពិនិត្យគុណភាព សុវត្ថិភាពចំនីអាហារ ក្នុងគោលបំណង ការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់។ លោក បន្ថែមថា ការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេសរកសារធាតុគីមីហាមឃាត់ លើបន្លែជាច្រើនមុខ និងម្ហូបអាហារ ជាលទ្ធផលពុំមានសារធាតុហាមឃាត់ទាំងនោះទេ ហើយក៏បានត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ ដើម្បីស្វែងរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ជាលទ្ធផលសមត្ថកិច្ច បានដកហូតនំពាផលិតផលនៅវៀតណាម ចំនួន០៤កញ្ចប់ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ផងដែរ។
លោក ចាន់ វាសនា ក៏បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។បន្ទាប់មក មន្រ្តីជំនាញ បានផ្សព្វផ្សាយខិតប័ណ្ណ (Flyer) លើខ្លឹមសារ “ការស្វែងយល់អំពីអំពើមិនសុចរិតក្នុងធុរកិច្ចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ” ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីប្រធានបទ ដល់ម្ចាស់ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ជាពិសេស ចែកជូននូវឯកសារបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធនឹងការដាក់លក់ប្រេងឥន្ធនៈ