រាជរដ្ឋាភិបាល បង្កើនកិច្ចសហប្រតិបត្ដិការជាមួយអង្គការស្បៀងអាហារពិភពលោក ដើម្បីតាមដានប្រព័ន្ធតាមដានគ្រោះមហន្តរាយនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា០៧០៧ ០២០


MC៖រាជរដ្ឋាភិបាល បានបង្កើនកិច្ចសហប្រតិបត្ដិការជាមួយអង្គការស្បៀងអាហារពិភពលោក ដើម្បីតាមដានប្រព័ន្ធតាមដានគ្រោះមហន្តរាយនៅកម្ពុជាហៅតាក់ថាព្រីសីម ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយ តបជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយធម្មជាតិ។
ឯកឧត្តម នាយឧត្តមនីយ៍គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា លោកស្រីfrancesca Erdelmenn ប្រធានអង្គការស្បៀងអាហារពិភពប្រចាំកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងសកម្មចុះតាមបណ្តាលខេត្តនិង បានរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការបានល្អប្រសើរ តាមរយៈការគាំទ្រលើការដាក់បង្ហាញអោយប្រើប្រាស់នូវប្រព័ន្ធព្រីសីម(PRISM)ដល់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ និងសម្រេចបាននាពេលបច្ចុប្បន្នភាពនៅកម្ពុជា ។
ក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ(គ.ជ.គ.ម)និងអង្កការស្បៀងអាហារពិភពលោក(WFP)ស្ដីពីការដាក់បង្ហាញអោយប្រើប្រាស់នូវប្រព័ន្ធព្រីសីម(PRISM)ដល់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិនៅវិមានសន្តិភាព នាថ្ងៃទី៧ខែកក្កដាឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការបន្តកិច្ចសហការល្អជាមួយអង្គការនេះ ដើម្បីនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់កិច្ចការពាក់ព័ន្ធប្រព័ន្ធហ្វ្រីស៊ីមនឹងវិស័យពត៌មាន បច្ចេកវិទ្យាទំនើប ដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិងកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំដែង អំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈលោកស្រី ប្រធានអង្គការស្បៀងអាហារពិភពលោកដែលបាន និងកំពុងរួមចំណែកជួយជ្រោមជ្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យ គ្រប់គ្រងគ្រោះមហន្តរាយផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី អនុប្រធានទី១(គ.ជ.គ.ម)បានស្នើរឱ្យអង្កការស្បៀងអាហារពិភពលោក ជួយជូនដំណឹងដល់បណ្តាស្ថាប័នជាដៃគូ ចូលរួមចំណែកពង្រឹងវិល័យការងារ គ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។
លោកស្រីfrancesca Erdelmenn ប្រធាន អង្គការស្បៀងអាហាពិភពលោក តំណាងប្រធាន អង្គការស្បៀងអាហារពិភពលោក ប្រចាំកម្ពុជា បានគោរពថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហប្រតិបត្តិការល្អសម្រាប់ពេលខាងមុខ ។
សូមបញ្ជាក់ថា ប្រព័ន្ធហ្វ្រីស៊ឹមបានដាក់អោយប្រើប្រាស់នៅខេត្តចំនួន១៩ខេត្ត ដើម្បីចាប់យកព្រឹត្តិការ គ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះទឹកជំនន់ សំណើមដីជាដើម៕