ឯកឧត្តមខៀវ កាញារីទ្ធកោតសរសើរស្នាដៃផលិតសៀវភៅរបស់ ឯកឧត្តម ឆាយ សុផល ពីជីវប្រវត្តិ កូនប្រុសទាំងបី របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី

វិទ្យុជាតិកម្ពុជា:ស្រីផល ០៦ ០៧ ២០២០


MC៖ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋលមន្រ្តីក្រសួងព័ត៌មានបានកោតសរសើរស្នាដៃផលិតសៀវភៅរបស់ ឯកឧត្តម ឆាយ សុផល ដែលបានស្រាវជ្រាវ ចងក្រងសរសេរជាសៀវភៅ ពីជីវប្រវត្តិ កូនប្រុសទាំងបី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សព្វផ្សាយទៅ សាធារណជនឲ្យបានជ្រួតជ្រៀប។
ក្នុងឱកាស ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាក្រសួងព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ ចូលជួបសម្តែង ការគួរសម និងជូនសៀវភៅដែលមានចំណងជើងថា “បងប្អូនប្រុស ៣នាក់” THE 3 BROTHERS ជាភាសា អង់គ្លេស ចំនួន១០០ ច្បាប់ ឯកឧត្តមរដ្ឋមន្រ្តីបានអរគុណ និងកោតសរសើរចំពោះ ឯកឧត្តម ឆាយ សុផល ដែលបានស្រាវជ្រាវ ចងក្រងសរសេរជាសៀវភៅ ពីជីវប្រវត្តិ កូនប្រុសទាំងបី របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយបានបោះពុម្ពះជា បី ភាសាថែមទៀតផង ដែលអាច អោយភ្ញៀវបរទេស អាចមើលដឹងពីជីវប្រត្តិរបស់កូនៗ ទាំង ៣ របស់សម្តេចបាន។
ឯកឧត្តម ឆាយ សុផល បានបញ្ជាក់ថា សៀវភៅនេះបានបោះពុម្ពះចេញផ្សាយជាភាសាខ្មែរ រួចមកហើយ តែឥឡូវបានធ្វើការបកប្រែជាភាសាអង់គ្លេស បោះពុម្ព រួចចំនួន ១ ម៉ឺន ច្បាប់ ដែលដាក់លក់ខ្លះនៅតាមបណ្ណាគារមួយចំនួន តែភាគច្រើនចែកជូនដោយឥតគិតថ្លៃ។ ឯកឧត្តម បានបញ្ជាក់ដែរថា សៀវភៅនេះ បានចងក្រងសរសេរទាក់ទងទៅនិងជីវប្រវត្តិកូនប្រុស ទាំងបី របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន ឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម ហ៊ុន ម៉ានិត។ សៀវភៅនេះ ក្រៅពីបោះពុម្ពជាភាសាខ្មែរ ភាសាអង់គ្លេស គឺមានជាភាសា ចិន មួយទៀត ដែលគ្រោងហើយរួចរាល់នៅចុងខែ កក្កដានេះ៕