សម្ដេចតេជោ ហ៊ុន សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ព្រមទាំងក្រុមគ្រួសារ​អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងកគ្រួសារសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន នៅរសៀលថ្ងៃទី០៦ខែ កក្កដានេះ បាននាំយកទៀនវស្សានិងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេច ឯកឧត្តម លោកជំទាវ​ មន្រ្តីសមា ជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តីសមាជិកសមាជិការគណបក្សប្រជា ជន ដែលបានចូលរួមចែករំលែកនូវអំណោយជាអង្ករ មី ត្រីខ ម៉ាស សាប៊ូ​ ចឹល​ ក្រម៉ា និងថ្នាំពេទ្យចែកជូនដល់បងប្អូនក្រីក្រដែលកំពុងខ្វះខាតនៅទូទាំងប្រទេស។
ទៀនវស្សាគឺជាពិធីសាសនាមួយរបស់ព្រះពុទ្ធសាសនា ដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយ ពោលគឺធ្វើឡើងពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំជូនជារៀងរាល់ឆ្នាំ។
តាមសារសរសេរដោយផ្ទាល់នៅក្នុងផេកហ្វេសប៊ុគផ្លូវការសម្តេចតេជោ នាព្រឹកមិ ញ សម្តេចតេជោបានមានប្រសាសន៍ដោ យសូមអរគុណនិងផ្ញើសេចក្តីនឹករឮកដល់បងប្អូនជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គដែលកំពុងគង់ចាំព្រះវស្សាចាប់ពីថ្ងៃទី ៥ ខែ កក្កដា ដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២០។ សម្តេចតេជោ ក៏សូមអរគុ ណបងប្អូនប្រជាពលរដ្ឋឧបាសកឧបាសិ កាដែលបាននាំយកទៀនព្រះវស្សានឹងទ័យទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម ជាពិសេសវត្តនៅតាមតំបន់ឆ្ងាយដាច់ស្រយាល។
ជាមួយនេះ សម្តេចតេជោហ៊ុន សែននៅបានថ្លែងផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ដោយសម្តេចទាំងទ្វេរ តែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះដែរ​ សម្តេចតេជោក៏មិនភ្លេចក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋសូមបងប្អូនបន្តប្រុងប្រយ័ត្នការពារសុវត្ថិ ភាពសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជា មួយសាប៊ូ អាល់កុល ឬចឹល ហើយពាក់ម៉ាសការពារខ្លួនអោយបានត្រឹមត្រូវ។ មកទល់ពេលនេះ ពិភពនៅមិនទាន់មានថ្នាំព្យាបាលកូវីដ១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាតនេះ គឺបានកើ នឡើងគួរអោយព្រួយបារម្ភខ្លាំងណាស់។
ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះ ក្អែក ចំនួន២០៩អង្គ ដោយក្នុងមួយអង្គ ទទួលបាន ១០ម៉ឺនរៀល, យាយជីតាជី ១០៨នាក់ ក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល, លោកអាចារ្យ៨នាក់ ក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀល និងភ្លេងពិណពាព្យទទួលបាន២០ម៉ឺនរៀលម្នាក់ៗ និងសិស្សលោកចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល ព្រមទាំងសម្ភារៈមួយចំនួនធំ។
ដោយឡែក ចំពោះគ្រួសារសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលប្រគេនគ្រប់វត្តនៅបណ្តាខេត្តក្រុង មានចំនួន១២០គូ ហើយក្នុង១វត្តៗ ដែលយកទៅដាក់មានទៀន១គូ និងសម្ភារៈទេយ្យទានចំនួន ១៣មុខ ក្នុងនោះមាន ទៀនព្រះវស្សា១គូ, ទឹកដោះគោ១កេស, អូវាន់ទីន ១កេស, មៀនកំប៉ុង ១កេស, ត្រីខ ១កេស, មី១កេសធំ, ស្ករស ១០គីឡូក្រាម, តែ២គីឡូក្រាម, អង្ករ៥០គីឡូក្រាម, ប្រេងម៉ាស៊ូត ៣០លីត្រ, ទឹកក្រូច៥កេស, ទឹកបរិសុទ្ធ៥កេស និងថវិកា ៣០ម៉ឺនរៀល។ នេះចំពោះ គ្រួសាររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ដែលបានយកទៅប្រគេនរួចរាល់ហើយ៕