ការសម្លាប់លោក Soleimani គឺជាអំណោយធំបំផុតរបស់សហរដ្ឋអាមេរិក សម្រាប់ភេរវកម្មនៅក្នុងតំបន់

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០​ — តាមសំណើររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យមេបញ្ជាការនៃកងកម្លាំងឃឺដនៃកងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) ឧត្តមសេនីយ៍ Qasem Soleimani ត្រូវបានគេសម្លាប់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចសុច្ឆន្ទៈទៅកាន់ប្រទេសអ៊ីរ៉ាក់កាលពីខែមករា ក្នុងការវាយប្រហារដោយយន្តហោះ ដ្រូន ដែលមានគោលដៅរួមជាមួយលោក Abu Mahdi al-Muhandis អនុប្រធាននៃកងជីវពល Hashd al-Sha’abi របស់អ៊ីរ៉ាក់។

យោងតាមសារព័ត៌មាន Press TV បានឱ្យដឹងថា លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ អ៊ីរ៉ង់ (SNSC) ឧត្តមនាវីឯក លោក Ali Shamkhani បាននិយាយថា ការធ្វើឃាតលោកឧត្តមសេនីយ៍ Qasem Soleimani ដោយកងកម្លាំងសហរដ្ឋអាមេរិក គឺជា «អំណោយដ៏ធំបំផុត» របស់ទីក្រុងវ៉ាស៊ីនតោនចំពោះអំពើភេរវកម្មនៅក្នុងតំបន់។

ដោយយោងតាមការចេញផ្សាយបានឱ្យដឹងថា លោក Shamkhani បាននិយាយដោយថ្លែងទៅកាន់កិច្ចប្រជុំមួយ ស្តីពីការសម្លាប់លោក Soleimani ថា «ការអាក់អន់ចិត្ត និងការចងគំនុំរបស់សហរដ្ឋអាមេរិក និងរបបស៊ីរីនិយម [អ៊ីស្រាអែល] ប្រឆាំងនឹង […] លោក Aassem Soleimani និងលោក Abu Mahdi al-Mudhandis គឺដោយសារតួនាទីរបស់ពួកគេដែលមិនអាចជំនួសបានក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម Takfiri នៅក្នុងតំបន់ និងបង្ហាញអំពីការប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក»។

យោងតាមសារព័ត៌មាន Mehr News បានឱ្យដឹងថា កិច្ចប្រជុំដែលមានការចូលរួមពីមន្រ្តីតុលាការ នយោបាយ សន្តិសុខ ភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងយោធាអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា ត្រូវបានគេឧទ្ទិសដល់កិច្ចពិភាក្សាអំពី  «ទិដ្ឋភាពនយោបាយ និងច្បាប់» នៃការសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើ ឧត្តមសេនីយ៍ដែលជាឥស្សរជនម្នាក់ដែលត្រូវបានគេគោរពបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ នឹងធ្វើការសម្រេចដ៏ចាំបាច់ដើម្បីពន្លឿនដំណើរការនៃការសងសឹក និងរកយុត្តិធម៌សម្រាប់ការធ្វើឃាតនេះ។

លោក Shamkhani បាននិយាយថា សហគមន៍អន្តរជាតិត្រូវតែកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង នឹងការលះបង់ដែលបានធ្វើឡើងដោយឧត្តមសេនីយ Soleimani និង al-Muhandis ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងតំបន់៕

( ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)