ការឆ្លងវីរុសកូវីដ១៩ថ្មី កំពុងតែកើតមាននៅបណ្តាប្រទេសអាស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៦.០៧.២០)

បណ្តាប្រទេសអាស៊ីមួយចំនួនកំពុងមានការផ្ទុះឡើងនៃ វីរុសកូវីដ១៩ នៅពេលដែលប្រទេសទាំងនោះបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ។

ប៉ុន្តែអ្នកជំនាញនិយាយថាខណៈពេលដែលប្រទេសជាច្រើនចាប់ផ្តើមមានសមត្ថភាពគ្រប់គ្រងករណីឆ្លងថ្មី មានប្រទេសមួយចំនួនក៏កំពុងបន្តប្រឈមនឹងហានិភ័យខ្ពស់ដែរ។

បណ្តាប្រទេសអាស៊ីមួយចំនួនដែលបានបន្ធូរបន្ថយការរឹតបន្តឹងនិងបានបន្តសកម្មភាពសេដ្ឋកិច្ច រួមមានប្រទេសអូស្រ្តាលីនិងកូរ៉េខាងត្បូងជាដើម បានរាយការណ៍ពីការផ្ទុះឡើងករណីថ្មីចំនួនរាប់សិបនាក់ផងដែរ។