ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ​ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទានវេរភត្តប្រគេនព្រះសង្ឃដើម្បី​ឧទិ្ទសមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០​​ —

ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជ ហឫទ័យស្តេច​យាង​ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទានវេរភត្តប្រគេនព្រះសង្ឃ ក្នុងព្រះធម្មសាលា នៃព្រះឧបាសថ​​​រតនារាមព្រះកែវមរកត ដើម្បីឧទិ្ទសមហាព្រះរាជកុសល ថ្វាយព្រះ​វិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង នាវេលា​ ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០។

រូបថត៖ ព្រះបរមរាជវាំង