ប្រទេសវៀតណាមត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃទី២ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយរបស់ក្រសួងនេះនៅទីក្រុងហាណូយថា របាយការណ៍នៃអំពើជួញដូរមនុស្សឆ្នាំ ២០១៩ ពីក្រសួងការបរទេស សហរដ្ឋអាមេរិកមិនបានបង្ហាញនូវគោលបំណង និងឆ្លុះបញ្ចាំងអំពីស្ថានភាព និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងប្រទេសវៀតណាមនោះទេ។

រដ្ឋាភិបាលវៀតណាមគាំទ្រការធ្វើចំណាកស្រុកដោយស្របច្បាប់ មានសុវត្ថិភាព និងមានសណ្តាប់ធ្នាប់ ហើយបានប្តេជ្ញាចិត្តក្នុងការដោះស្រាយការធ្វើចំណាកស្រុកខុសច្បាប់ និងអំពើជួញដូរមនុស្ស។ លោកស្រីបាននិយាយថា វាត្រូវបានផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ និងបទប្បញ្ញត្តិផ្សេងៗទៅលើបញ្ហានេះ។

កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៤០២/QD-TTg ចុះថ្ងៃទី២០ ខែមីនា ដោយបានចេញនូវផែនការដើម្បីអនុវត្តការបង្រួបបង្រួមជាសកលសម្រាប់ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងទៀងទាត់ ដែលបានរៀបចំឡើងក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិដែលមានវិធានការទូលំទូលាយ និងវិធានការរួមដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការធ្វើចំណាកស្រុក និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជន ចំណាកស្រុក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)