សហព័ន្ធកីឡាវាយកូនឃ្លីលើតុគ្រោងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនៅខែតុលា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​

 អគ្គលេខាធិការសហព័ន្ធកីឡាវាយកូន ឃ្លីលើតុកម្ពុជាគឺលោកស៊ុន សុទ្ធារិទ្ធ បានប្រាប់ឲ្យដឹងថា សហព័ន្ធមានគម្រោងរៀប ចំការប្រកួតជើងឯកកីឡាវាយកូនឃ្លីលើតុថ្នាក់ជាតិឆ្នាំ២០២០នេះ ក្នុងអម្លុងខែតុលាខាងមុខ ។

លោកបានបន្ទោសថាដោយសារតែមេ រោគកូវីដ១៩ បានធ្វើឲ្យគុណផលកីឡាគ្រប់ប្រភេទបានធ្លាក់ចុះដោយសារតែពួក គេទៅហ្វឹកហាត់តាមផ្ទះមួយរយៈដោយគ្រូបានត្រឹមតែប្រាប់ពីចម្ងាយ ឬ ប្រាប់តាមប្រព័ន្ធអនឡាញប៉ុណ្ណោះ ។ ពេលនេះ ការហ្វឹកហាត់បានចាប់ផ្ដើមឡើងវិញហើយៗគ្រប់សហព័ន្ធកីឡាជាតិទាំងអស់បានពង្រឹងនូវសមត្ថភាពអត្តពលិករបស់ខ្លួនឡើងវិញ ។

លោកអគ្គលេខាធិការមិនទាន់បានប្រ កាសពីវិញ្ញាសាដែលត្រូវដាក់ឲ្យប្រកួតនៅ ឡើយទេ តែតាមធម្មតាការប្រកួតវាយកូន ឃ្លីលើតុត្រូវតែមានវិញ្ញាសាវាយជាឯកត្តជន វាយគូ វាយគូចម្រុះ និងប្រកួតជាក្រុម ។ជាមួយគ្នានេះក៏នៅមានការប្រកួតតាមប្រភេទអាយុ ដែលជាការផ្ដល់ឧិកាសដល់កីឡាវ័យក្មេងផងដែរ ។

លោកនៅមិនទាន់ដឹងថា តើនឹងមានក្លិបសមាគមប៉ុន្មាន កីឡាករ កីឡាការិនីប៉ុន្មាននាក់ចូលរួមនោះទេ តែបើតាមការណែនាំពីអន្តរក្រសួងក៏ដូចជាក្រសួងសុខាភិបាលគឺត្រូវតែប្រកួតបិទទ្វារដោយមិនឲ្យមានអ្នកចូលទស្សនាឡើយ ហើយចំនួនអ្នកចូល រួមគឺម