សម្តេចតេជោហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យសេ ចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត។
របៀបវារៈ ដែលគណៈរដ្ឋមន្រ្តីពិនិត្យនិងពិភាក្សាមានទី១ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ ចែងលើទ្រព្យសម្បត្តិរដ្ឋ។ទី២ សេចក្ដី ព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង៣ទី៣ បញ្ហាផ្សេងៗ មួយចំនួនទៀត៕