លោកជំទាវ ម៉ែន នារីសោភ័គ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ នាំយកអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋខ្មែរ-ឥស្លាម ចំនួន ៦០គ្រួសារ នៅស្រុកក្រូចឆ្មារ

AKP ត្បូងឃ្មុំ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ —

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អមដំណើរដោយ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមជា មួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋខ្មែរ-ឥស្លាមចំនួន ៦០គ្រួសារ រស់នៅសហគមន៍ខ្មែរ-ឥស្លាម ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី នៃភូមិកោះផល ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។
រូបថត៖ AKP-ត្បូងឃ្មុំ