អត្តពលិកអត្តពលកម្ម៥រូបជាប់ជម្រើស ជាតិឆ្នាំ២០២០ដោយស្វ័យប្រវត្តិ ខណៈអត្តពលិក៥រូបទៀតធ្វើតេស្តសមត្ថ ភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

សហព័ន្ធខ្មែរកីឡាអត្តពលកម្មស័គ្រចិត្ត
បានបើកកិច្ចប្រជុំដើម្បីជ្រើសរើសគូ្របង្វឹកចំនួន៥នាក់ និងកីឡាករ-កីឡាការិនីអត្ត ពលកម្មចំនួន១០នាក់ សម្រាប់ចូលរួមប្រមូលផ្តុំក្រុមជម្រើសជាតិឆ្នាំ២០២០ ដោយដឹកនាំពីលោក ផៃ សុខ អនុប្រធាន តំណាងឲ្យលោកអ៊ុក សិទ្ធិជាតិ អគ្គនាយ កនៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស័គ្រចិត្តនៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡានកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២០នេះ។
ក្នុងកិច្ចប្រជុំនេះផងដែរ លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មស័គ្រចិត្ត បានធ្វើរបាយការណ៍ជូនអង្គ ប្រជុំពីសកម្មភាពគូ្របង្វឹកនាក់ និងសមត្ថ ភាពកីឡាករ-កីឡាការិនីអត្តពលកម្ម។ ក្នុងនោះកីឡាករ-កីឡាការិនី៥នាក់ដែលធ្លាប់ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES ឆ្នាំ២០១៩ ព្រមទាំងទទួលបានលទ្ធផលល្អថែមទៀត។
យោងតាមស្មារតីអង្គប្រជុំនិយាយថា ចំពោះកីឡាករ-កីឡាការិនី៥នាក់ដែលធ្លាប់ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES ឆ្នាំ២០១៩ ព្រមទាំងទទួលបានលទ្ធផលល្អថែមទៀត ត្រូវជាប់ក្រុម ជម្រើសជាតិដោយស័្វយប្រវត្តិ ហើយ ៥ នាក់ទៀត សហព័ន្ធនឹងធ្វើតេស្តសមត្ថ ភាពស្វែងរកចំនួនបន្ថែមទៀត ដោយអនុ ញ្ញាតឲ្យកីឡាករ-កីឡាការិនីនៅតាមបណ្តាខេត្តនានាចូលរួមទំាងអស់ ដើម្បីរកកីឡាករ-កីឡាការិនីមានសមត្ថភាពពិត ប្រាកដ។
ចំណែកលោកគ្រូបង្វឹកចំនួន៧នាក់ដែលឈរឈ្មោះ អង្គប្រជុំសម្រេចជ្រើស រើស៥នាក់ តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា។ ដូច្នេះក្រុមជម្រើ សជាតិអត្តពលកម្មឆ្នាំនេះ មានគ្រូបង្វឹកចំនួន៥នាក់ កីឡាករ-កីឡាការិនី១០នាក់ក្នុងនោះមានកីឡាការិនី២នាក់។ ចំពោះក្រុមជម្រើសជាតិអត្តពលកម្មថ្នាលវិញមានគ្រូបង្វឹកចំនួន៤នាក់ កីឡាករ-កីឡា ការិនី១៨នាក់ ក្នុងនោះមានកីឡាការិនី ៧នាក់៕