ប្រតិបត្តិករទេសចរណ៍បង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាលដែលលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ប្រតិបត្តិករទេសចរណ៍បង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាលដែលលើកលែងការបង់កម្រៃបន្តអាជ្ញា​បណ្ណ​ទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ខាងមុខ ដែលរួមចំណែកកាត់បន្ថយការចំណាយមួយផ្នែកបន្ទាប់​​ពីវិស័យនេះ បានរងផលប៉ះពាល់ដោយសាតែកូវីដ-១៩។

លោកស្រីឆាយស៊ីវលីនប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០២០ ប្រាប់វិទ្យុ​ជាតិ​កម្ពុជាដោយបានគាំទ្រ និងអគុណចំពោះរាជរដ្ឋាភិបាល ជាពិសេសក្រសួងទេសចរណ៍ដែល ចេញវិធានការនេះ​គឺជាការសង្គ្រោះដល់អ្នកប្រកបអាជីវកម្មទេសចរណ៍ ដែលកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ និងការចំណាយច្រើន។

សំឡេង៖ «ការចេញនូវវិធានការនេះជាការចូលរួមកាត់បន្ថយរបស់ប្រតិបត្តិករទេសចរណ៍ទាំងអស់គ្នាដែរ ព្រោះយើងអតមានបានរកពីអាជីវកម្មអីទៀតទេ  ព្រោះឥឡូវនេះ បិទដូចបើក បើកដូចបិទ ដោយសាតែមិន​​មានប្រតិបត្តិការអីទេ ដោយសាតែមិនភ្ញៀវទេសចរ។ ក្នុងនោះបុគ្គលឹកម្មករអីយើងនៅជួយពួកគាត់  បើកាត់ពួក​គាត់ចេញ​តើពួកគាត់មានកន្លែងឯណាទៅទទួលចំណូលទៀត  អញ្ចឹងតិចក្តីច្រើនក្តីក៏ប្រត្តិក​​រទេសចរណ៍នៅ​​តែជួយចំណាយពួកគាត់ដដែលចា អញ្ចឹងនិយាយរួមយើងគាំទ្រវិធានការចុងក្រោយនេះ»។

ជាមួយគ្នានេះ លោកស្រីបានស្នើទៅរាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដា មេត្តាពន្យាពេលធ្វើសវ​នកម្ម​ឬទាបំណុលចាស់សិន ព្រោះបើមកអនុវត្ត នៅពេលនេះ អាចធ្វើឱ្យក្រុមហ៊ុនឬប្​​រតិបត្តិករណ៍​ទេសចរក្ស័យ​ធនអាចឈានទៅបិទអាជីវកម្មជាមិនខាន។

សូមបញ្ជាក់ថា កាលពីដើមខែមិថុនា ឆ្នាំ២០២០ក្រសួងទេចរណ៍បានចេញសេចក្​​តីជូនដំណឹងស្តីពី​​ការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាលលើការលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណ ទេសចរណ៍គ្រប់​​ប្រភេទសម្រាប់ឆ្នាំ២០២១ ក្នុងគោលបំណងជួយដល់វិស័យឯកជន និងកម្មករ និយោជិត ដែល​ទទួល​រងផលប៉ះពាល់ធ្ងន់ធ្ងរពីការការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិនេះ ៕