អាជ្ញាធរខេត្តត្បូងឃ្មុំពង្រឹងវិធានការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់

វិទ្យុជាតិកម្ពុជា៖ ហាន់ ស្រីណា ២៩.០៦.២០

MC.អាជ្ញាធរខេត្តត្បូងឃ្មុំពង្រឹងវិធានការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ដើម្បីថែរក្សាបាននៅសុខសុវត្ថិភាពស្ថេរភាពតាមបណ្ដាខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៏….

លោក ទី ចាន់ធួន ប្រធានការិយាល័យអន្តប្រវេសន៍ច្រកទ្វារទ្វេភាគីដាបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថាមន្រ្តីនគរបាលអន្តោប្រវេសន៍បានសហការណ៍ជាមួយមន្រ្តីពាក់ព័ន្ធបង្កើនការការពារនៅតាមបន្ទាប់ខ្សែរព្រំដែនពិសេសនៅតាមច្រករបៀងដើម្បីអន្តរាគមន៍បានទាន់ពេលវេលានៅពេលដែលមានករណីឆ្លងដែនខុសច្បាប់និងបទល្មើសផ្សេងៗដែលកើតមានជាយថាហេតុ។

លោកបន្តថា រាល់បទល្មើសជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែនមន្ត្រីនគរបាលផ្ដល់ព័ត៌មានទៅឲ្យប្រទេសសាម៉ីនិងបញ្ជូនជនល្មើសទៅប្រទេសដើមវិញ។ដោយឡែកប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ឬប្រព្រឹត្តបទល្មើសខុសច្បាប់ណាមួយនគរបាលអន្តោប្រវេសន៍នៃច្រកទ្វារទ្វេភាគីដាព្រមទាំងមន្ត្រីពាក់ព័ន្ធតែងតែឃាត់ទុកអប់រំណែនាំ នឹងធ្វើកិច្ចសន្យាបញ្ជូនទៅកាន់លំនៅឋានដើមវិញ។ កិច្ចសហការជាមួយប្រទេសជាប់ព្រំដែនគ្នាដើម្បីធ្វើយ៉ាងណារក្សា នឹងធានាអោយបានសុខសុវត្ថិភាព ស្ថេរភាព ព្រំដែនពិសេសស្នាមញញឹមនៃប្រជាពលរដ្ឋនៃប្រទេសទាំងពីរ តាមបណ្តោយខ្សែរបន្ទាត់ព្រំដែន។

លោកបានបន្តទៀតថា សន្តិសុខព្រំដែន មានស្ថេរភាព មានសុវត្ថិភាពគឺជាការធានាបាននៅកិច្ចអភិវឌ្ឍន៍មួយដ៏ជាក់លាក់ បង្កនូវភាពងាយស្រួលសម្រាប់ជីវភាព ប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន បង្កភាពងាយស្រួលក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ រវាងគ្នានិងគ្នា ក៏ដូចជារួមគ្នាដោះស្រាយរាល់បញ្ហាដែលកើតមានឡើង។

សម្លេង ៖រាល់ប្រជាពលរដ្ឋកម្ពុជាដែលឆ្លងដែនទៅប្រទេសវៀតណាមដែលគ្មានលិខិតឆ្លងដែនឬក៏ឆ្លៀតចូលតាមច្រករបៀងអីហ្នឹងនៅពេលណាគាគីវៀតណាមគេឃាត់ខ្លួនបានភាគីវៀតណាមគេបានធ្វើកំណត់ហេតុធ្វើកិច្ចសន្យាអប់រំណែនាំប្រគល់ទទួលមកភាគីកម្ពុជាវិញ។រីឯកម្ពុជាក៏ដូច្នោះដែររាល់ប្រជាពលរដ្ឋវៀតណាមដែលឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់នៅពេលដែលសមត្ថកិច្ចនគរបាលច្រកទ្វារទ្វេភាគីដាឃាត់ខ្លួនបាននិងធ្វើការអប់រំណែនាំនិងប្រគល់ទៅប្រទេសវៀតណាមវិញ។

គួរបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយមួយដែលមានប្រសិទ្ធភាពបំផុតនោះគឺ ប្រែក្លាយខ្សែបន្ទាត់ព្រំដែនពីជម្លោះអោយទៅជាខ្សែបន្ទាត់មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕