ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាអញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្តឡើង វិមាន ៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ 

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស រួមទាំងឥស្សរជនជាថ្នាក់ដឹកនាំ ជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបផ្សេងទៀត នារសៀលថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញ ចូលរួមក្នុងពិធីចម្រើនព្រះបរិត្ដឡើង«វិមាន៧មករា» ទីស្នាក់ការកណ្ដាលគណបក្សប្រជា ជន កម្ពុជា  ដែលមានទីតាំស្ថិតនៅតាមបណ្ដោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការ មន រាជធានីភ្នំពេញ។

 អគារថ្មីនៃទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានបញ្ចុះបឋមសិលា សាង សង់នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៨ ហើយទើបនឹងសាងសង់រួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២០នេះ។ វត្តមាននៃអគារទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាថ្មីនេះ នឹងក្លាយទៅជាកន្លែងប្រតិបត្តិការងារដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណ បក្ស កំពុងដឹកនាំរាជរដ្ឋាភិបាល និងទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាជាតិ និងប្រជា ជន កម្ពុជា។ អគារនេះមានបណ្ដោយ១៥០ម៉ែត្រ ទទឹង៧៤ម៉ែត្រ។ កម្ពស់អគារគិតអំពីទីលាន មហាជនខាងមុខរហូតទៅដល់កំពូលពេជ្រមានកម្ពស់ ៤៨ម៉ែត្រ។ ជាន់ផ្ទាល់ដីមានចំណតរថយន្តជាង ៥០០ចំណត និងទីធ្លាមុខអគារសម្រាប់មហាជនអាចចតរថយន្តបាន ៣០០ គ្រឿង។

នៅជាន់លើ មានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទីញបាន ចំនួន ប្រមាណជា ១ម៉ឺននាក់។អគារនេះមានកម្ពស់ ៥ជាន់ ដោយមានសាលបដិសណ្ឋារកិច្ច ដែល មានក្រឡាផ្ទៃប្រមាណ ៣ពាន់ម៉ែត្រក្រឡា អាចដាក់មនុស្សអង្គុយបានជាង ,០០០នាក់ មានអាហារដ្ឋាននៅផ្នែកខាងត្បូងអគារ ដែលអាចដាក់មនុស្សបានចំនួន ១២០នាក់ ក្នុង មួយពេល។ អគារនេះមានបន្ទប់សោតទស្សន៍ បន្ទប់រដ្ឋបាល បន្ទប់សម្រាប់ជនពិការ បន្ទប់ ឃ្លាំង បន្ទប់សម្រាប់កងការពារ បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិមាន ការិយាល័យសម្រាប់សម្រាក និងការិយាល័យសម្រាប់សម្ដេចប្រធានកិត្តិយស ការិយាល័យ សម្រាប់គណៈអចិន្ត្រៃយ៍ ការិយាល័យដែលជាសាលសមាជិកអចិន្ត្រៃយ៍ និងបន្ទប់ទទួល ទានអាហារ។ អគារនេះក៏មានសាលលៀងយភោជន៍ដាក់មនុស្សបាន១៥០នាក់ និងបន្ទប់ រៀបចំអាហារ។ ចំណែកនៅជាន់ទី៥ មានសាលប្រជុំធំ ដែលមានចំនួនកៅអីអាច ដាក់ បានប្រមាណ ,៤៧៤នាក់ មានទីសម្រាកនៅសងខាងដែលអាចដាក់មនុស្សបាន , ៤៧០នាក់ផងដែរ។

ក្នុងពិធីចម្រើនព្រះបរិត្តឡើង«វិមាន ៧មករា»ទីស្នាក់ការកណ្ដាលគណបក្សប្រជាជន កម្ពុជាបានប្រារព្ធឡើងចំនឹងថ្ងៃខួបលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដែល នៅលើផេកផ្លូវការ ថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២០នេះដែរ សម្ដេចតេជោបានសរសេរថា ថ្ងៃនេះ គឺជាថ្ងៃខួបទីលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ១៩៩៥១២៨ មិថុនា ២០២០) សម្ដេចតេជោបានបន្តថា ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជន កម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជា ជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បី កម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ កម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ។សម្ដេចបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានអនុវត្តន៍ដោយជោគជ័យនូវដំណើរការសន្ដិភាវូបនីយកម្មប្រទេសជាតិ តាមរយៈគោល នយោ បាយ ឈ្នះឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្ដិភាព ពេញ លេញ នៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨មក។គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានកំណើនខ្ពស់ ប្រកប ដោយចីរភាព ផ្សាភ្ជាប់នឹងការបែងចែកធនធានប្រកបដោយសមធម៌ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕

ដោយ ជឹម ណារី