សម្តេចតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទី ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឥស្សរជនជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបផ្សេងទៀត នៅរសៀលថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧ មករា ទី ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមានព្រឹទ្ធសភា ។
វិធីសូត្រមន្តឡើងអគាថ្មីនេះ គឺប្រារព្ធឡើងចំនឹងថ្ងៃខួបលើកទី៦៩ នៃថ្ងៃកំណើ តគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនាឆ្នាំ២០២០)។
អគារថ្មីនៃទីស្នាក់កណ្តាលគណបក្ស ប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទីតាំងអគារចាស់ ដែលមានទំហំប្រមាណ ១.៦ហិកតា និងមានកម្ពស់ចំនួន៥ជាន់ ទំហំសំណង់អគារជាង ៥០,០០០ម៉ែត្រក្រឡា ។ អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ត្រូវបានសាងសង់ឡើងជាមួយនឹងក្បូរក្បាច់រចនា បថខ្មែរដ៏ល្អវិចិត្រ មានរចនាបទ៣រួមបញ្ជូលគ្នា ,ទី១-រចនាបថប្រាសាទអង្គរ វត្ត ,ទី២-រចនាបថបន្ទាយស្រី និងទី៣-រចនាបថកណ្ដាល ដែលរួមបញ្ចូលគ្នាហៅ ថា «រចនាបថរួមសម័យ»។ ពីខាងក្រៅអគារទាំងមូលត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះស បរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។
អគារទីស្នាក់ការកណ្តាលគណបក្សប្រ ជាជនកម្ពុជា សាងសង់រួចរាល់ទាំងស្រុង នៅថ្ងៃទី២១ខែមិថុនាឆ្នាំ២០២០។វត្ត មានដ៏ឧត្តុងឧត្តម និងស្រស់ស្អាតនៃអគារទី ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុ ជា ត្រូវបានរំលេចរូបរៀងឡើងក្នុងគម្រប់ខួប៦៩ ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។
អគារទីស្នាក់កណ្តាលគណបក្សប្រជា ជនកម្ពុជាដែលរំលេចខ្លួនកណ្តាលរាជធា នីភ្នំពេញ ជាការឆ្លុះបង្ហាញឱ្យឃើញពីអា នុភាព ក៏ដូចជាភាពមហស្ចារ្យរបស់គណ បក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំសម្រេចបាននូវសមិទ្ធផលធំៗគួរជាទីមោទនភាពជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនាថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩។
វត្តមានអគារដ៏ស្កឹមស្កៃនៃអគារក៏ជាការបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្ត រូបនៃការរួបរួមសាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជាតាំងពីអតីតកា ល បច្ចុប្បន្ន និងទៅអនាគតកាល។
សូមរម្លឹកថា គណបក្សប្រជាជនកម្ពុជា ដែលចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ១៩៥១ បានក្លាយទៅជាគណ បក្សនយោបាយមួយ ដែលបានបំពេញបេ សកកម្មយ៉ាងសកម្មជាទីបំផុត ដើម្បីនាំ មកនូវឧត្តមប្រយោជន៍សម្រាប់ជាតិកម្ពុ ជា។ ចាប់តាំងពីចាប់បដិសន្ធិគណបក្ស ប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណងនិងឧត្តមគតិរបស់ខ្លួនដោយឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជាឯក រាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម៕