ខេមរសហព័ន្ធតេក្វាន់ដូ WTធ្វើតេស្តត្រៀមចូលប្រមូលផ្តុំក្រុមជម្រើសជាតិ ២០២០

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានរៀបចំការប្រកួតធ្វើតេស្តត្រៀមចូលប្រមូលផ្តុំក្រុមជម្រើសជាតិកីឡាតេក្វាន់ដូWT២០២០ នៅអគារប៊ូយ៉ុងខ្មែរនៃពហុកីឡដ្ឋានជាតិកាលពីរសៀលថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២០។

លោកគ្រូធំជនជាតិកូរ៉េ ឆយ យ៉ុងសុក បានប្រាប់ឲ្យដឹងថា ការប្រកួតធ្វើតេស្តលើកនេះ មានកីឡាករចូលរួមប្រមាណ ២០នាក់ និងកីឡាការិនីជិត១០នាក់ត្រៀមចូលប្រមូលផ្តុំក្រុមជម្រើសជាតិកីឡាតេក្វាន់ដូWT២០២០ មកពីបណ្តាក្លិប និងសមាគមតេក្វាន់ដូWTនានា។ សម្រាប់កីឡាករមាន៤ប្រភេទទម្ងន់គឺក្រោម៥៤គីឡូក្រាម ក្រោម៥៧គីឡូក្រាម ក្រោម៦៣គីឡូក្រាម និងក្រោម៥៧ គីឡូ ក្រាម។

លោកបានបន្តថា តាមប្រភេទទម្ងន់នីមួយៗយើងមិនបានកំណត់ចំនួនកីឡាករឡើយ ប្រសិនបើក្នុងមួយប្រភេទទម្ងន់មានកីឡាករ២ ឬ៣នាក់ យើងយកទំាង ៣នាក់ ហើយការធ្វើបែបនេះ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួត SEA GAMES 2021 នៅប្រទេសវៀតណាម ។ ចំណែកកីឡាការិនីវិញក៏ធ្វើដូចគ្នដែរ៕